ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាភ​សំណាង​របស់​មនុស្ស​ខុស​គ្នា​ត្រង់​បាតដៃ

5 ឆ្នាំ មុន

ជឿ​ទេ​ដែល​ថា បាតដៃ​របស់​មនុស្ស​យើង​អាច​កំណត់​ពី​ជោគជតារាសី​របស់​ខ្លួន ។ បាតដៃ​របស់​មនុស្ស​យើង​ម្នាក់​ៗ មិន​ដូច​គ្នា​ទេ គឺ​មាន​សភាព​ខុស​ប្លែក​ពី​គ្នា ហើយ​បាតដៃ​នេះ​ក៏​អាច​ដឹង​ពី ជោគវាសនា​របស់​យើង​បាន​ដែរ​។ បើ​តាម​ក្បួន​តាំងពី​ចាស់​ជាន់​ដើម​លោក​បាន​ចែក​ប្រភេទ​នៃ​បាតដៃ​នេះ​ជា​៤​ប្រភេទ និង​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​លក្ខណៈ​នៃ​បាតដៃ​នីមួយ​ៗ​ដូច​តទៅ​។…

ជឿ​ទេ​ដែល​ថា បាតដៃ​របស់​មនុស្ស​យើង​អាច​កំណត់​ពី​ជោគជតារាសី​របស់​ខ្លួន ។ បាតដៃ​របស់​មនុស្ស​យើង​ម្នាក់​ៗ មិន​ដូច​គ្នា​ទេ គឺ​មាន​សភាព​ខុស​ប្លែក​ពី​គ្នា ហើយ​បាតដៃ​នេះ​ក៏​អាច​ដឹង​ពី ជោគវាសនា​របស់​យើង​បាន​ដែរ​។ បើ​តាម​ក្បួន​តាំងពី​ចាស់​ជាន់​ដើម​លោក​បាន​ចែក​ប្រភេទ​នៃ​បាតដៃ​នេះ​ជា​៤​ប្រភេទ និង​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​លក្ខណៈ​នៃ​បាតដៃ​នីមួយ​ៗ​ដូច​តទៅ​។

១-​បាតដៃ​ដែល​ប្រពៃ​នោះ​គឺ សាច់​ខ្នងដៃ​ឡើង​.​ង​ខ្ពង់​ដូច​ខ្នង​អណ្ដើក កណ្ដាល​បាតដៃ​ខួច​ដូច​គូទ​ខ្យង ថ្នាំងដៃ​រលីង​ស្មើ​ស្អាត អញ្ចាញដៃ​មាន​ខ្សែ​តូច​ល្អិត​ឆ្មារ​ដូច​សូត្រ​ពណ៌​ក្រហម សាច់​ក្រាស់​ទន់ល្មើយ​ដូច​សំឡី និង​មាន​សភាព​ក្ដៅ​ឧ​ណ្ឌ​ៗ​ជា​និច្ច បើ​អ្នក​ណា​មាន​បាតដៃ​ដូច​ពោល​មកនេះ គង់​នឹង​ជា​អ្នកមាន​ទ្រព្យ​ច្រើន និង​បុណ្យ​វាសនា ល្អ​ប្រពៃ ។

២-​មនុស្ស​ណា​មាន​ខ្នងដៃ​សរសៃ​ឡើង​ប៉ោង បាតដៃ​សាច់​រឹង​កំ​ព្រឺស អ្នក​នោះ​ជា​មនុស្ស​រឹង​មាំ ជា​អ្នក​នឿយហត់​ច្រើន បើ​សរសៃ​រៀបរយ សាច់​ណែន​ហាប់​ល្អជា​អ្នកមាន​លុយ​ច្រើន​, បើ​ស្បែក​បាតដៃ និង​ខ្នងដៃ មាន​ពណ៌​សាច់​ដូច​គ្នា ជា​មនុស្ស​មានបុណ្យ​វាសនា​ល្អ មានទ្រព្យ​មហាសាល តែបើ​បាតដៃ​ខ្មៅ​ជាង​ខ្នងដៃ ជា​អ្នក​ខ្សត់​ទ្រព្យ ខ្សត់​អ្នក​រាប់អាន ។

៣- លក្ខណៈ​បាតដៃ​ពណ៌​ខ្មៅ​ស្រអ័ព្ទ សរសៃ​ធំ​ថ្លោស ស្បែក​រឹង គគ្រាត ស្ងួត ក្រៀម ខ្លោច ឆ្អឹង​ធំ​ឡើង​កោង​ខ្ពស់ ជា​មនុស្ស​ច្រើន​ជួប​ការ​លំបាក ហើយ​ជីវិត​ក៏​មិន​បាន​រស់នៅ​យឺនយូរ​ផង​ដែរ ។
៤-​រីឯ​អ្នក​ដែល​មាន​ខ្នងដៃ​ឆ្អឹង​ឡើង​ខ្ពស់ អ្នក​នោះ​ត្រូវ​នឿយ​ព្រួយ​ច្រើន​តាំងពី​តូច​មក បាត់ដៃ​ធំ ម្រាម​ខ្លី អ្នក​នោះ​ច្រើន​ត្រូវ​គេ​ចាំ​ចាប់កំហុស ត្រូវ​គេ​ស្តីបន្ទោស រាល់ថ្ងៃ ឆ្អឹង​ធំ សរសៃ​អណ្ដែត​ឡើង អ្នក​នោះ​បាន​សុខ​តិច​ណាស់ តែ​ជា​អ្នកមាន​ទុក្ខ​ព្រួយ​ច្រើន​, ខ្លួន​តូច ដៃ​ធំ ច្រើន​ជា​អ្នក​ចាយវាយ​ប្រាក់​កាក់​មិន​គិត គឺ​មាន​១​ពាន់​ចាយ​២​ពាន់ ។