ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​​ក្រីក្រក៏​ព្យាយាមដើរទៅ​សាលា​ រហូត​បាន​រថយន្ត​ជា​រង្វាន់

5 ឆ្នាំ មុន

«Daily Mail» ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ឈ្មោះ ​កូ​រី ប៉ា​ទ្រី​ក (Corey Patrick) អាយុ​១៩​ឆ្នាំ​ រស់នៅ​រដ្ឋ​អា​ឡា​បា​ម៉ា…

«Daily Mail» ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ឈ្មោះ ​កូ​រី ប៉ា​ទ្រី​ក (Corey Patrick) អាយុ​១៩​ឆ្នាំ​ រស់នៅ​រដ្ឋ​អា​ឡា​បា​ម៉ា សហរដ្ឋអាមេរិក បាន​ដើរទៅ​សាលារៀន​ជា​​រៀងរាល់ថ្ងៃ​រហូត​បញ្ចប់​ការ​សិក្សា និង​ជា​ចុង​ក្រោយ​ក៏​ទទួល​បាន​លាភ​សំណាង​រថយន្ត​​មួយ​គ្រឿង​សម្រាប់​ជា​កាដូ​នៅ​ក្នុង​ជីវិត ។

កាលពី​មួយ​ឆ្នាំ​មុន​ក្រុម​គ្រួសារ​របស់​គេ​បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​តំបន់​ជាយក្រុង​ឆ្ងាយ​ពី​សាលា​រៀន​ប្រហែល​១៦​គីឡូម៉ែត្រ ព្រោះ​ខាង​ក្រុម​គ្រួសារ​មាន​ចំណូល​តិចតួច គ្មាន​ប្រាក់​​ទិញ​រថយន្ត​ឲ្យ​កូន​ទៅ​សាលារៀន ឃើញ​ដូច្នេះ​គេ​ក៏​សម្រេចចិត្ត​ដើរទៅ​សាលា​ជា​រៀង​រាល់ថ្ងៃ​ដើម្បី​រៀន​ឲ្យ​ចប់ ។ កូ​រី​ត្រូវ​ដើរទៅ​សាលា​តាំងពី​ម៉ោង​៤​កន្លះ​ព្រឹក​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចំណាយពេល​ប្រហែល​៩០​នាទី​ ទើប​ទៅ​ដល់​កន្លែង​រង់ចាំ់​រថយន្តក្រុង រួច​ក៏​ជិះ​រថយន្ត​បន្ត​ទៅ​សាលារៀន​។

កាលពី​ពេលថ្មី​ៗ​កន្លង​មក​កូ​រី រូតរះ​ទៅ​សាលារៀន​ ដើម្បី​បាន​ទទួល​សញ្ញាបត្រ​ក្រោយ​ពី​បញ្ចប់​​ការ​សិក្សា ដោយ​ពាក់​អាវធំ និង​មាន​ឪពុក​ម្ដាយ​ទៅ​ជាមួយ ។ នៅ​ពេល​ទៅ​ដល់​សាលា​​ចាត់​ទុក​ថា ​ជា​សំណាង​មួយ​នៅ​ក្នុង​ជីវិត​របស់​គេ ព្រោះ​មាន​រថយន្ត​មួយ​គ្រឿង​សម្រាប់​ជា​កាដូ​ពី​ការ​ព្យាយាម​ដើរទៅ​រៀន ។ កាដូ​នេះ​គឺជា​អំណោយ​របស់​អ្នក​រៀបចំ​កម្មវិធី​វិទ្យុ​ម្នាក់ ​គឺ​លោក​ Rickey Smiley ។

លោក​រិ​ក​គី ​បាន​សម្រេច​ប្រគល់​រថយន្ត​ថ្មី​មួយ​គ្រឿង​នេះ​ដល់​ក្រុម​គ្រួសារ​របស់​កូ​រី សម្រាប់​​ជា​រង្វាន់​នៃ​កិច្ច​ព្យាយាម​ដើរទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ