ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្នាភ័យឆោឡោនាំគ្នា​បា.ញ់​ពន្លត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ជិះ​ម៉ូតូ​ស្គូពី​មួយ​គ្រឿង​ទៅ​បុក​ទ្វារផ្ទះ​របស់​ប្រជាពលរដ្ឋ​បង្ក​ជា​អណ្តាត​ឆាបឆេះ​ម៉ូតូ និង​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​សំ​រាន​លង់លក់​ចេញ​មក​មើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ខាងក្រោយ​គ្លីនិក​មួយ​កន្លែង ខាង​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​ទី​១០…

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ជិះ​ម៉ូតូ​ស្គូពី​មួយ​គ្រឿង​ទៅ​បុក​ទ្វារផ្ទះ​របស់​ប្រជាពលរដ្ឋ​បង្ក​ជា​អណ្តាត​ឆាបឆេះ​ម៉ូតូ និង​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​សំ​រាន​លង់លក់​ចេញ​មក​មើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ខាងក្រោយ​គ្លីនិក​មួយ​កន្លែង ខាង​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​ទី​១០ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

 ម៉ូតូ​ដែល​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខាងលើ​ម៉ាក ហុងដា​ស្គូពី​ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​១GK-៩៤៤០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូពី​ តាម​បណ្តោយ​ផ្លូវលំ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​ផ្លូវ​មាន​ទួល​ដែល​គេ​ដាក់​សម្រាប់​អោយ​អ្នកបើកបរ​បន្ថយល្បឿន ហើយ​ម៉ូតូ​ខាងលើ​ក៏​បាន​បើក​ឡើង​ទួល​នោះ​ដោយ​មិន​បន្ថយល្បឿន​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បាន​​បុក​ទ្វារ​ដែក​ផ្ទះ​កើតហេតុ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​ការ​ខូចខាត​បែក​ក្បាំង​ខាងឆ្វេង តែ​មិន​បង្ក​ឲ្យ​ទ្វារ​ដែក​ផ្ទះ​កើតហេតុ​រង​ការ​ខូចខាត​នោះ​ទេ ភ្លាម​ៗ​នោះ​ស្រាប់តែ​ម៉ូតូ​ខាងលើ​លេច​ចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ​ចេញ​មក​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​អស់​បី​ទៅ​បួន​បំពង់​ទំរាំ​​ភ្លើង​រលត់ តែ​ម៉ូតូ​រង​ការ​ខូចខាត​ឆេះ​រោល​អស់​ស្ទើរ​ពាក់កណ្តាល​ផ្នែក​ខាងក្រោយ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​។

បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​មក​ដល់ ហើយ​ឆែកឆេរ​ម៉ូតូ​ខាងលើ​ក៏​ប្រទះ​ឃើញ​ស្លាក​លេខ​ម៉ូតូ​ចំនួន​ពីរ​សន្លឹក ក្នុង​នោះ​ស្លាក​លេខ​ទី​១ ភ្នំពេញ ១BP-១៣០០ និង​ស្លាក​លេខ​ទី​២ ភ្នំពេញ ១AZ-៩៥០៩ ដែល​ស្លាក​លេខ​ទាំង​ពីរ​សន្លឹក​នេះ​រក​ឃើញ​នៅ​ក្នុង​កែបម៉ូតូ​ដែល​ឆាប​ឆេះ​ខាងលើ​ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ដែល​ឆាបឆេះ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ដើម្បី​រង​ចាំ​ម្ចាស់​យក​ឯកសារ​ពាក់ព័ន្ធ​ម៉ូតូ​មក​ធានា​យក​ម៉ូតូ​ត្រលប់​ទៅ​វិញ​នៅ​ពេល​ក្រោយ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ