ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ… ប៊ិះ​មនុស្ស​លោត​ទម្លាក់​ពី​​សណ្ឋាគារ​ជាន់ទី១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មុន​នេះ​ព្រឹក​ថ្ងៃ​ទី​០៥ មិថុនា មានការ​ភ្ញាក់ផ្អើល​មួយ​ក្រោយ​បុរស​ជនជាតិ​អ​ស្ត្រា​លី​ម្នាក់ បាន​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​ពី​ជាន់​ទី​១៩ របស់​សណ្ឋាគារ ដាយ​មិន វ័ន…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មុន​នេះ​ព្រឹក​ថ្ងៃ​ទី​០៥ មិថុនា មានការ​ភ្ញាក់ផ្អើល​មួយ​ក្រោយ​បុរស​ជនជាតិ​អ​ស្ត្រា​លី​ម្នាក់ បាន​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​ពី​ជាន់​ទី​១៩ របស់​សណ្ឋាគារ ដាយ​មិន វ័ន ស្ថិត​នៅ​កោះ​ពេជ្រ ។

ទោះបីជា​យ៉ាងណា ការ​ប៉ុនប៉ង​មិន​បាន​សម្រេច ដោយ​សំណាងល្អ​ត្រូវ​បាន​កម្លាំង​សន្តិសុខ​យាម​នៅ​ទីនោះ​ចាប់​ឃាត់​ទាន់ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​ជនជាតិ​អូស្ត្រាលី​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន ជំហាន​ដំបូង ត្រូវ​បាន​គេ​បញ្ជាក់​ថា មក​ពី​ជន​រង​គ្រោះ​បាន​បាត់​លុយ​អស់​គ្មាន​សល់ ទើប​សម្រេចចិត្ត​ធ្វើ​បែប​នេះ​។ បច្ចុប្បន្ន កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន បាន​និង​កំពុង​ចុះ​ទៅ​ធ្វើការ​សាកសួរ​ពី​ដំណើរ​ឱ្យ​តែ​កាន់​ច្បាស់ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ