ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់ ​ខ្លួនប្រាណ​ឆេះ​​ខ្លោច​អស់… ស្លា.ប់​យ៉ាង​តិច​៦២​នាក់

5 ឆ្នាំ មុន

ប្រទេស​ក្វា​តេ​ម៉ា​ឡា​ ៖​ ក្រោយ​ការ​រក​ឃើញ​សាកសព​មនុស្ស​ច្រើន​នាក់ ដែល​ខ្លួនប្រាណ​ឆេះ​​ខ្លោច​អស់ អាជ្ញាធរ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៤​មិថុនា​ថា មនុស្ស​យ៉ាងតិច​៦២​នាក់​ស្លាប់​​ដោយសារ​ការ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៣​ មិថុនា នៃ​ភ្នំភ្លើង FUEGO នៅ​ប្រទេស​ក្វា​តេ​ម៉ា​ឡា។…

ប្រទេស​ក្វា​តេ​ម៉ា​ឡា​ ៖​ ក្រោយ​ការ​រក​ឃើញ​សាកសព​មនុស្ស​ច្រើន​នាក់ ដែល​ខ្លួនប្រាណ​ឆេះ​​ខ្លោច​អស់ អាជ្ញាធរ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៤​មិថុនា​ថា មនុស្ស​យ៉ាងតិច​៦២​នាក់​ស្លាប់​​ដោយសារ​ការ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៣​ មិថុនា នៃ​ភ្នំភ្លើង FUEGO នៅ​ប្រទេស​ក្វា​តេ​ម៉ា​ឡា។

ការ​ផ្ទុះ​ភ្នំភ្លើង​មាន​កម្ពស់​៣៧៦៣​ម៉ែត្រ​នោះ ស្ថិត​នៅ​ចម្ងាយ​៣៥​គីឡូម៉ែត្រ​ភាគ​និរតី​រដ្ឋ​ធានី​ក្វា​តេ​ម៉ា​ឡា ក៏​ញ៉ាំ​ង​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ជា​បន្ទាន់​ជាង​៤៥០០​នាក់ ​ពី​បណ្ដា​ភូមិ​ទាំង​ឡាយ​ស្ថិត​នៅ​ចង្កេះ​ភ្នំភ្លើង​ដែល​បញ្ចេញ​កំ​អែ​ និង​ជះ​ផេះ​មក​លើ​តំបន់​យ៉ាង​​ធំ​មួយ នាំ​ឲ្យ​ប្រជាជន​មាន​ការ​ភ័យ​ជ្រួលច្របល់​​យ៉ាង​ខ្លាំង។

លោក ​SERIO CABANAS នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ក្វា​តេ​ម៉ា​ឡា​ថ្លែង​ថា  ក្រៅពី​អ្នក​ស្លាប់ មនុស្ស​ច្រើន​នាក់​​បាន​បាត់​ខ្លួន​ តែ​ពុំ​ដឹង​ចំនួន​ពិតប្រាកដ​ទេ​ ហើយ​តុល្យ​ការ​អាច​​មាន​ខ្ពស់​ជាង​នេះ​ទៀត​ ។ ​កាលពី​ថ្ងៃ​ទី​៣ ​មិថុនា​ ពេល​ភ្នំភ្លើង​ចាប់​ផ្ទុះ​​បណ្ដា​​រូប​ភាព​​ផ្សាយ​តាម​ទូរទស្សន៍ ​និង​បណ្ដាញ​សង្គម បាន​បង្ហាញ​ផេះ​យ៉ាង​ក្រាស់​ធ្លាក់​ក្រាល​​លើ​ផ្លូវថ្នល់​មួយ ចំណែក​ប្រជាជន​ និង​បណ្ដា​សមាជិក​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​នាំ​​គ្នា​រត់គេច​ចេញ​។​ រូបភាព​ផ្សេង​ៗ​ទៀត​បង្ហាញ​មនុស្ស​ទាំងឡាយ​ប្រឡាក់​ផេះ​ពេញ​​ខ្លួន​ប្រាណ​ ខណៈពេល​ពួក​អ្នក​ជួយ​សង្គ្រោះ​នាំ​ទៅ​រក​ជម្រក​។ ​ចំណែក​បណ្ដា​អ្នក​ស្លាប់​ ព្រោះ​ប៉ះ​កំ​អែ​យ៉ាង​ក្ដៅ ហូរ​ធ្លាក់​ពី​លើមាត់​ភ្នំភ្លើង​យ៉ាង​លឿន​ ធ្វើ​ប្រជា​ជន​នាំ​គ្នា​រត់គេច​ចេញ​​មិន​ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ