ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​ចង់​ក្លាយជា​អ្នកសិល្បៈ តែ​យុគ ចិន្តា…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​អ្នក​នាង​យុគ ចិន្តា បើកចំហ​រឿង​មានកូន​ស្រី​ក្រោយ​លាក់​បាំង​​ជា​យូរ​មក​ហើយ​នោះ អ្នកគាំទ្រ​របស់​នាង​មើលឃើញ​ថា​ ពិធី​ការិនី​រូប​នេះ​មាន​ក្តី​សុខ​ខ្លាំង​ណាស់ ព្រោះ​កូនស្រី​ជាទី​ស្រឡាញ់​គោរព​ដំបូន្មាន និង​ធ្វើ​តាម​អ្វី​ដែល​មាតា​ចង់បាន ។​កូនស្រី​រូប​នេះ​មានចិត្ត​ចង់​ចូល​ប្រឡូក​សិល្បៈ​ណាស់…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​អ្នក​នាង​យុគ ចិន្តា បើកចំហ​រឿង​មានកូន​ស្រី​ក្រោយ​លាក់​បាំង​​ជា​យូរ​មក​ហើយ​នោះ អ្នកគាំទ្រ​របស់​នាង​មើលឃើញ​ថា​ ពិធី​ការិនី​រូប​នេះ​មាន​ក្តី​សុខ​ខ្លាំង​ណាស់ ព្រោះ​កូនស្រី​ជាទី​ស្រឡាញ់​គោរព​ដំបូន្មាន និង​ធ្វើ​តាម​អ្វី​ដែល​មាតា​ចង់បាន ។​កូនស្រី​រូប​នេះ​មានចិត្ត​ចង់​ចូល​ប្រឡូក​សិល្បៈ​ណាស់ តែ​ម្តាយ​ទប់​មិន​ទាន់​ឲ្យ​គិត​រឿង​នេះ​ច្រើន​ជាង​រៀនសូត្រ​ទេ ។

តាម​ការ​រៀបរាប់​ពី​អ្នក​នាង​យុគ ចិន្តា ថា​«​បើ​កុំ​តែ​ទប់​ទាន់​កូនស្រី​វ័យ​១៥​ឆ្នាំ​របស់​នាង​ខ្ញុំ​នឹង​ចូល​សិល្បៈ មើលទៅ​ចិត្ត​នាង​គឺ​ស្រឡាញ់​ផ្នែក​ចម្រៀង​ណាស់ ហើយ​សំឡេង​ទៀត​សោត​គឺ​ទទួល​ស្តាប់​ទៅ​អាច​ប្រើ​ការ​បាន ។ ចិត្ត​ខ្ញុំ​ជា​ម្តាយ​មិន​ប្រកែក​ទេ តែ​ពេល​នេះ​គឺ​សុំ​ឲ្យ​គាត់​រៀន​សិន​ព្រោះ​ចំណុច​នេះ​សំខាន់​ណាស់ ។ ទិស​ដៅ​ឲ្យ​គាត់​ប្រឡង​ចប់ មាន​សញ្ញាបត្រ​ជា​ដុំ​កំភួន​ឲ្យ​មើលទៅ​ជា​អ្នកចេះ​ដឹង ។ ម្យ៉ាងទៀត​បើ​ទោះ​នោះ​ជា​និស្ស័យ​មិន​ចំ​ចិត្ត​នាង​ខ្ញុំ​ជា​ម្តាយ​ចង់បាន​តែ​ពេញចិត្ត និង​ជំរុញ​ដោយ​ផ្តាំ​ឲ្យ​កូន​រៀន​ជំនាញ​សិល្បៈ​ចេញពី​សាលា បើ​ស្រឡាញ់​ទាល់តែ​មានការ​ឆ្លងកាត់​រៀនសូត្រ​ត្រឹមត្រូវ ។

មួយទៀត​ចង់​ឲ្យ​កូន​ចូល​សិល្បៈ​ប្រកបដោយ​ចំណេះដឹង​កុំ​ឲ្យ​គេ​ថា​សិល្បៈ​អត់​សូវ​ចេះ​អី។ បើ​ពេល​នេះ​គឺ​គ្រាន់តែ​ឲ្យ​គាត់​សម្តែង​ឡើង​ឆាក​ច្រៀង​ឲ្យ​គេ ស្គាល់​ៗ​ធម្មតា​មិន​ឲ្យ​ចេញ​មុខ​ពេក​ទេ »​។

បើ​តាម​ចិត្ត​អ្នក​នាង​យុគ ចិន្តា ចង់​ឲ្យ​កូនស្រី​ក្លាយជា​អ្នក​សារព័ត៌មាន​ម្នាក់​ដ​ពូកែ និង​ល្បី​ល្បាញ​ព្រោះ​អ្នក​នាង​ចូល​ចិត្ត​ផ្នែក​នេះ ដោយ​ដើមទង​មក​ពី​នាង​ជា​អ្នក​ដុះ​ចេញពី​សារ​ព័ត៌​មាន​។ បើ​ទោះបី​មិន​តាម​បំណង​ក៏​អ្នក​នាង​យុគ ចិន្តា មិន​គិត សំខាន់​ឲ្យ​តែ​ផ្លូវ​ដើរ​កូន​ស្រី​ប្រកបដោយ​ជំនាញ​ច្បាស់លាស់ ។

ក្រៅពី​សិល្បៈ​ចម្រៀង អ្នក​នាង​យុគ ចិន្តា បញ្ជាក់​ថា​នាង​ស្រលាញ់​សិល្បៈ​វប្បធម៌​បុរាណ​​ខ្លាំង​ណាស់​ដែរ ។ ព្រោះ​រយៈពេល​៦​ឆ្នាំ​មកនេះ​នាង​តែងតែ​បណ្ដុះ​ស្មារតី​កូនស្រី ឲ្យ​ប្រឹងប្រែង​ហាត់​របាំ​ខ្មែរ​ដែល​ជា​កេរ​មរតក​ដ៏​មាន​តម្លៃ​តាំងពី​បុរាណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ