ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឹ​ម ជា​ឡាយ​ ប្រតិកម្ម និង​រិះគន់​លើ​តួអង្គ​មួយ​ចំនួន​… ប្រកាស​ឈប់ថត​ជាមួយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក លឹ​ម ជា​ឡាយ បាន​ប្រតិកម្ម និង​រិះគន់​ទៅ​លើ​តួអង្គ​មួយ​ចំនួន​ដែល​មិន​គោរព​ពេលវេលា​នៃ​ការ​ថត ដូច្នេះ​មាន​ព្រមាន​នឹង​មិន​បន្ត​ចូលរួម​ថត​ជាមួយ​តួអង្គ​ទាំងនោះ​ទេ ។ ប្រតិកម្ម​របស់​លោក​លឹ​ម…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក លឹ​ម ជា​ឡាយ បាន​ប្រតិកម្ម និង​រិះគន់​ទៅ​លើ​តួអង្គ​មួយ​ចំនួន​ដែល​មិន​គោរព​ពេលវេលា​នៃ​ការ​ថត ដូច្នេះ​មាន​ព្រមាន​នឹង​មិន​បន្ត​ចូលរួម​ថត​ជាមួយ​តួអង្គ​ទាំងនោះ​ទេ ។

ប្រតិកម្ម​របស់​លោក​លឹ​ម ជា​ឡាយ កើតឡើង​បន្ទាប់​ពី​លោក​បាន​ជួប​ប្រទះ​បញ្ហា​នោះ ក្នុង​​ពេល​លោក​ចូលរួម​សម្តែង​នៅ​ក្នុង​រឿង​«​គូស្នេហ៍​បម្រុង​»​ដែល​ចាក់​ផ្សាយ​នៅ​ស្ថានីយ​​ទូរទស្សន៍​CTN ។ ទំនងជា​ខ្លួន​ត្រូវ​ខក​ខានមិនបាន​ថត​ដោយសារ​ការ​អវត្តមាន​ជាមួយ​តួ​អង្គ​ណាមួយ​ដែល​ត្រូវ​ថត​ប្លង់​ជាមួយ​គ្នា លោក លឹ​ម ជា​ឡាយ បាន​ចេញ​សារ​ព្រមាន និង​​រិះគន់​ទៅ​ដល់​តារា​ទាំងនោះ​ឲ្យ​ចេញ​មុខ​ទៅ​ទទួលខុសត្រូវ ដោយ​លោក​នៅ​មិន​ទាន់​បញ្ចេញ​អត្តសញ្ញាណ​នៃ​តួអង្គ​នោះ​ជា​សាធារណៈ​ទេ ។

តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​លឹ​ម ជា​ឡាយ ឲ្យ​ដឹង​ថា «​ក្នុង​នាម​ជា​តួ​យ​សម្តែង​ក្នុង​រឿង គូរ​សេ្ន​ហ៍​បម្រុង ដែល​ចាក់​នៅ CTN ក្នុង​ពេល​ឆាប់​ៗ​នេះ រូប​ខ្ញុំបាទ​មាន​មតិយោបល ់ខ្លះ​ៗ សម្រាប់​តួ​មួយ​ចំនួន​តូច​ដែល​មិន​គោរព​ការ​ងារ មិន​មាន​ទំនួល​ខុស​ត្រូវ​លើ​ការងារ​ខ្លួនឯង លទ្ធផល​ទៅ​ថៃ្ង​ក្រោយ​នឹង​បាត់បង់ អី្វ​ៗ​គ្រាប់​យ៉ាង និង​មនុស្ស​ជុំវិញ​ខ្លួន​ថែម​ទៀត​ផង ។ កិត្តិយស​សំខាន់​ណាស់​សម្រាប់​មនុស្ស ម្នាក់​ៗ​បើសិនជា​អ្នក​ធ្វើ​បែប​នេះ​តើ​កិត្តិយស​របស់​អ្នក​ទុក​នៅឯណា ។ ក្នុង​នាម​សិល្បៈ​ម្នាក់​មិន​បង្ហាញ​ឈ្មោះ​នៅ​ពេល​នេះ​ពេល​ដឹងខ្លួន​សូម​ចូលខ្លួន​ដោះស្រាយ​បញ្ហា​ទាំងអស់​ឲ្យ​ចប់​សព្វ​គ្រាប់​សិន​ទៅ … ខ្ញុំ​នឹង​ចេញ​ឈ្មោះ តួ​ហ្នឹង​ពេល​ក្រោយ ។ លឹ​ម ជា​ឡាយ មិន​ចង់​ថត​ជាមួយ​តួ​កូរ​បែប​នេះ​ទេ​… បើ​ខុសឆ្គង​សូម​អភ័យទោស​ផង​ខ្ញុំ​និយាយ​ចេញពី​ចិត្ត !​ខ្ញុំ​ខឹង​ជំនួស​ម្ចាស់​ផលិតកម្ម​… យល់​អារម្មណ៍​នេះ »​។

ចាងហ្វាង​ផលិតកម្ម​LD ដែល​កំពុង​ដំណើរការ​ថត​រឿង​គូ​សេ្ន​ហ៍​បម្រុង លោក​លៀក លី​ដា បាន​បញ្ចេញ​សារ​ថា «​នេះ​ជា​ផលវិបាក​របស់​អ្នកគ្រប់គ្រង​ការ​ផលិត អ៊ីចឹង​សូមទោស​ផង​ដែរ​ដល់​សិល្បករ​រៀមច្បង​ដែល​តែងតែ​មក​ចាំ​តួ​មិន​គោរព​ម៉ោង ដោយ​មិន​បាន​ខ​ល​ប្រាប់​ពី​បញ្ហា​យឺត​របស់​ខ្លួន »​។

ចាត់​ទុក​ថា​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​សម្តែង​លោក​លឹ​ម ជា​ឡាយ បាន​ប្រតិកម្ម​ចំពោះ​ភាពយឺត​យ៉ាវ​នឹង​ការ​មិន​គោរព​ម៉ោង​ពេល​នៃ​ការ​ថត​របស់​តារា​សម្តែង​ដូច​គ្នា ។ កន្ល​ង​មក​បណ្តា​អ្នកដឹកនាំ​រឿង​មួយ​ចំនួន​ទៀត​ក៏​បាន​រអ៊ូរទាំ​ចំពោះ​បញ្ហា​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ