ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​គួរ​ឱ្យ​រន្ធត់ ឈាមក្រហម​ច្រាល​ជោក​ថ្នល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បត់​ត្រលប់​ក្រោយ​ត្រូវ​ម៉ូតូ​ម៉ាក​អាយ​ខន​មួយ​គ្រឿង​ទៀត​ជិះ​ទៅ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​អោយ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ពីរ​នាក់​ទៀត​រង​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បង្ក​អោយ​មាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បត់​ត្រលប់​ក្រោយ​ត្រូវ​ម៉ូតូ​ម៉ាក​អាយ​ខន​មួយ​គ្រឿង​ទៀត​ជិះ​ទៅ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​អោយ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ពីរ​នាក់​ទៀត​រង​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បង្ក​អោយ​មាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ឈ្មោះ ឆ​ន វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងកាត់ដេរ ស្នាក់​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិធំ ឃុំ​កំពែង ស្រុក​គី​វង្ស ខេត្តតាកែវ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​អាយ​ខុន ពណ៌​ទឹកក្រូច​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​១AW-៨០៣៦ រួម​ដំណើរ​ជាមួយ​យុវជន​ពីរ​នាក់​ទៀត បើកបរ​ម៉ូតូ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ហើយ​ក៏​បាន​បត់​ឆ្វេង​ត្រលប់​ក្រោយ ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​ម៉ូតូ​ខាងលើ​បើក​ទៅ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង
បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរម៉ូតូ​​បោក​ក្បាល​ទៅ​នឹង​រថយន្ត​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ រីឯ​យុវជន​ពីរ​នាក់​ដែល​ជិះ​ពីក្រោយ ម្នាក់​រង​របួស​ធ្ងន់ធ្ងរ និង​ម្នាក់​ទៀត​រង​របួសស្រាល ភ្លាម​ៗ​នោះ​រថយន្ត​បង្កហេតុ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​។

បន្ទាប់​មក​ក៏​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​មក​ដឹក​យុវជន​ដែល​រង​របួស​ទាំង​ពីរ​នាក់​ទៅ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគររាជ​ធានី​ភ្នំពេញ​។ ចំណែក​សព​យុវជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ