ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! Ronaldo ​ជួល​សុទ្ធតែ​ជើង​ខ្លាំង MMA និង​កង​លោត​ឆត្រយោង​ជាអង្គរក្សក្រោយ ISIS គំរាម​យក​ជីវិត

5 ឆ្នាំ មុន

កីឡាករ Cristiano Ronaldo បាន​ជួល​បុរស​ខ្លាំង​ដែល​ជា​អតីត​អ្នក​ប្រដាល់​ក្បាច់គុន​ចម្រុះ វាយ​ក្នុង​ទ្រុង MMA និង​ជា​អតីត​កង​លោត​ឆត្រយោង​ លោក Nunu ជា​អង្គរក្ស​ការពារ​សុវត្ថិភាព​នៅ​ព្រឹត្តិការណ៍…

កីឡាករ Cristiano Ronaldo បាន​ជួល​បុរស​ខ្លាំង​ដែល​ជា​អតីត​អ្នក​ប្រដាល់​ក្បាច់គុន​ចម្រុះ
វាយ​ក្នុង​ទ្រុង MMA និង​ជា​អតីត​កង​លោត​ឆត្រយោង​ លោក Nunu ជា​អង្គរក្ស​ការពារ​សុវត្ថិភាព​នៅ​ព្រឹត្តិការណ៍ World Cup ២០១៨ នៅ​ក្នុងទឹកដី​រុ​ស្ស៊ី​ក្រោយ​ពី​រូបគេ​ត្រូវ​បាន​ដាក់​ឱ្យ​ការពារ
Ronaldo ក្នុង​ការ​ប្រកួត​ឆេ​ម​ពាន​លី​គ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ចុងខែ​មុន ។

ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ៣៣​ឆ្នាំ Ronaldo បាន​យក Nunu ដែល​មាន​កម្ពស់​ជិត​២​ម៉ែត្រ​ឱ្យមក​នៅ​ក្បែរ​ខ្លួន​ស្ទើរ​២៤ ម៉ោង​បន្ទាប់​ពី​ក្រុម ISIS បាន​គំរាម​កាត់​ក្បាល​គេ​ក្នុង​រូបភាព​គួរ​ឱ្យ​រន្ធត់ ។

មុន​នឹង​យក Nunu តាម​ខ្លួន​ដូច្នេះ តារា​រក​គ្រាប់​បាល់​ច្រើន​ជាងគេ​នៅ​ឆេ​ម​ពាន​លី​គ​រដូវ​កាល​នេះ​បាន​មើល​គ្រប់​សកម្មភាព​ទាំងអស់​របស់​គេ​មុន​គិត​ថា Nunu ជា​បុរស​ខ្លាំងក្លា​ម្នាក់​ក្នុង​ចំណោម​បុរស​ខ្លាំង​ដទៃ​ទៀត​ដែល Ronaddo បាន​ជួប ។

Nunu នឹង​តាម​បម្រើ​ការពារ​សុវត្ថិភាព Ronaldo ស្ទើរ​គ្រប់ពេលវេលា​ក្នុង​ក្រុង​ប្រទេស​រុ​ស្ស៊ី ។ Nunu គឺជា​ប្រធាន​ដឹកនាំ​បុរស​ខ្លាំង​មួយ​ក្រុម​ក្នុង​តំបន់ Chamusca ដែល​ពួក​គេ​ចូល​ចិត្ត​សម្តែង​ដោយ​យក​ក្បាល​ជល់​ជាមួយ​គោ ឬ​ Bullfight ពេលទំនេរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ