បុណ្យគឺជាធម្មជាតិជម្រះចិត្តបរិសុទ្ធ និងឱ្យជ្រះថ្លា ហៅថាបុណ្យ ។ បុណ្យនេះដៅពិសេសទៅលើចិត្ត ទៅលើចេតនា កាលបើយើងត្រេកអរចំពោះទង្វើសុចរិតរបស់អ្នកដទៃ សេពគប់នឹងបណ្ឌិតប្រព្រឹត្តអំពើល្អ…ហ្នឹងហើយជាបុណ្យនោះ មិនមែនទាល់តែបរិច្ចាគទានច្រើនទើបបានបុណ្យនោះទេ ។
រឿងប្រគេនទានដល់ព្រះសង្ឃ ឬផ្តល់ទានដល់អ្នកដទៃដ៏ច្រើនលើសលប់សុទ្ធតែជាអំពើល្អ តែបើការផ្តល់ទាននោះសាមីទានមិនបានគោរពនៅក្នុងទាន(សក្កច្ចំ ទានំ ទេតិ)របស់ខ្លួនទេ ផលនៃទាន(បុណ្យ)ក៏បានតិចទៅតាមហ្នឹងដែរ ។ ផ្ទុយទៅវិញបុគ្គលគ្រាន់បរិច្ចាគប្រាក់តែបន្តិចបន្តួចទៅព្រះសង្ឃ ឬទុរគតជន ប្រកបដោយចិត្តជ្រះថ្លា និងរីករាយចំពោះទានរបស់ខ្លួន ការឱ្យទានបែបនេះនឹងបានផលច្រើនជាង ។
ព្រោះហេតុនោះបុណ្យ ឬសេចក្ដីបរិសុទ្ធ មិនមែនស្ថិតនៅលើបរិមាណនៃវត្ថុទេ គឺស្ថិតនៅលើចិត្តរបស់បុគ្គលម្នាក់ៗដែលប្រកបដោយចេតនារីករាយក្នុងពេលមុនឱ្យ, ពេលកំពុងឱ្យ និងពេលឱ្យរួច ហើយការបរិច្ចាគទាននោះនឹងមានផលច្រើន(អបមាណបុណ្យ គឺបុណ្យមិនអាចប្រមាណបាន)។
ចែករំលែកព័តមាននេះ