ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ឡើយ​នារី​ថៃ​២​នាក់​នេះ លេង​សុទ្ធតែ​ឆ្លង​ប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២០​និង​៤៥​នាទី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ទទួល​ព័ត៌មាន​សង្ស័យ​ពី​ស្ថាប័ន​គយ​ប្រចាំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កម្លាំង​ជំនាញ​” ក ” របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២០​និង​៤៥​នាទី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ទទួល​ព័ត៌មាន​សង្ស័យ​ពី​ស្ថាប័ន​គយ​ប្រចាំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កម្លាំង​ជំនាញ​” ក ” របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន រួម​ជាមួយ​កម្លាំង​ជំនាញ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ដំណើរការ​សហការ​ត្រួតពិនិត្យ​ស៊ើបអង្កេត​លើ​មុខសញ្ញា​សង្ស័យ​២​នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ដែល​ឃាត់ខ្លួន​បានជា​ជនជាតិ​ថៃ​២​នាក់ ហើយ​ជា​ស្រី​ទាំង​២​តែ​ម្តង ។ ហើយ​ចាប់​យក​បាន​វត្ថុ​តាង​មាន​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE «​បង្កប់​ក្នុង​អាវរ​ងារ​ចំនួន​៣» ទម្ងន់​ជាង​៤​គីឡូ ។

សេចក្តីរាយការណ៍​បន្ត នារី​ទាំង​ពីរ​នាក់​នេះ​មក​ពី​ថៃ ហើយ​ត្រូវ​បាន​មេ​ក្លោ​ង​នៅ​ខេត្តសៀមរាប​រៀបចំ​ឲ្យ​នាំ​គ្រឿងញៀន​នេះ​មក​ភ្នំពេញ ហើយ​បន្ត​ទៅ​ដំណើរ​តាម​យន្តហោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ​ណា​រី​តា​ប្រទេស​ជប៉ុន ដោយ​មាន​អ្នក​ចាំ​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ