ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​បុគ្គលិក​ស៊ុ​គី​ស៊ុប​ម្នាក់ ពី​បទ​លួច និង​រំលោ.ភ​លើ​ទំនុកចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​បម្រើ​ការងារ​នៅ​ភោ​ជនី​ដ្ឋា​ន​រ៉ូ​យ៉ា​ល់​ហ្គោ​ល​ថោ​ន ស៊ុ​គី​ស៊ុប ម្នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ មិថុនា ២០១៨ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​បម្រើ​ការងារ​នៅ​ភោ​ជនី​ដ្ឋា​ន​រ៉ូ​យ៉ា​ល់​ហ្គោ​ល​ថោ​ន ស៊ុ​គី​ស៊ុប ម្នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ មិថុនា ២០១៨ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​(​លួច​) និង រំលោភ​លើ​ទំនុកចិត្ត​។ ជនសង្ស័យ​រូប​នោះ​ឈ្មោះ នូ លាង​ហាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​អា​ស័​យ​ដ្នា​ន​ស្នាក់​នៅផ្ទះ​លេខ​២០៦​អឺ​២ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​នេះ បន្ទាប់​ពី​សមត្ត​កិច្ច​នគរបាល ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ចាប់​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ភោ​ជនី​ដ្ឋា​ន​រ៉ូ​យ៉ា​ល់​ហ្គោ​ល​ថោ​ន ស៊ុ​គី​ស៊ុប ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​តាម​មហាវិថី​កម្ពុជា​ក្រោម ទល់មុខ​វិទ្យាល័យ​សន្ធរ​មុខ​។

ដើមចម នៃ​ពាក្យបណ្តឹង​នោះ​បាន​បញ្ចា​ក់ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៧ និង​២០១៨ ឈ្មោះ នូ លាង​ហាន និង ឈ្មោះ នូ លាង​ហាក់ ជា​បងប្អូន​បង្កើត បាន​ឃុបឃិត​គ្នា​លួច​កិបកេង​ប្រាក់​ពី​ថៅកែ​ភោ​ជនី​ដ្ឋា​ន ស៊ុ​គី​ស៊ុប ប្រមាណ​៨​ម៉ឺ​ន​១​ពាន់​៥​រយ​៩៣​ដុល្លារ​អា​មេ​រិ​ក  តាម​រូបភាព​មាន​៥​ចំណុច​៖ ១.​ការ​ប្រើប្រាស់ (Systerm) ផ្ទាល់ខ្លួន មក​ពី​ខាងក្រៅ​,២.​ការ​បង្កើត​ប្រាក់​ចំណាយ​ក្លែងក្លាយ​, ៣.​ការ​លួច​កិបកេង​លុយ នៅ​ក្នុង​ទូរ​ដែក​, ៤.​ការ​លួច​កិបកេង​លុយ​ដើម្បី​បង្កើត Entertainment ក្លែងក្លាយ​,៥.​ការ​លួច​លុយ និង​រំលោភ​ទំនុកចិត្ត តាម​រយៈ​សុំ​ប្រាក់​យក​ទៅ​ទិញ​ទំនិញ​។ ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា បងប្អូន​២​នាក់​នោះ​ម្នាក់​ឈ្មោះ នូ លាង​ហាក់ ត្រូវ​បាន​ថៅកែ​ភោ​ជនី​ដ្ឋា​ន​ប្រគល់​ការងារ​ឲ្យ​ធ្វើ​ជា គណៈនេយ្យ​គ្រប់គ្រង​លុយកាក់​។

ចំណែក​ឈ្មោះ នូ លាង​ហាន ជា​អ្នក​ជួយ​ការងារ​ទូទាត់ ប្រាក់​ចំណេញ​ចំណូល ទាំង​ឡាយ​ជាមួយ​ឈ្មោះ នូ លាង​ហាក់ ដែរ ដោយ​រូបគេ​មាន​ជំនាញ​ខាងអាយ​ធី ។ ដូច្នេះ​ហើយ​ទើប​បានជា​២​នាក់​បងប្អូន មាន​ល្បិច​កិបកេង និង​លួច​លុយ​ថៅកែ​ភោ​ជនី​ដ្ឋា​ន ដោយសារ​ពួក​គេ​ស្ទាត់ជំនាញ​ខាង​ជំនាញ​កុំ​ព្យួ​ទ័​រ​។ នៅ​ដំណាក់កាល​សមត្ថកិច្ច​ក៏​ដូច​នៅ​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ជនសង្ស័យ​ឈ្មោះ នូ លាង​ហាន បាន​សារភាព​ទទួលស្គាល់​កំហុស ដែល​ខ្លួន និង​ឈ្មោះ នូ លាង​ហាក់ ប្រព្រឹត្ត​ដូច​ការ​ចោទ ប្រកាន់​នោះ​មែន​។ គ្រាន់តែ​ថា​ពេល​នេះ សមត្ថកិច្ច​ទើបបាន​ចាប់ខ្លួន​ឈ្មោះ នូ លាង​ហាន ម្នាក់​និង បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ព្រៃ​សរួច​ហើយ​ដែរ ចំណែក​ឈ្មោះ នូ លាង​ហាក់ មិន​ទាន់​បាន​ចាត់ការ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ