ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​មាន​ជាតិ​ស្រវឹង​នៅ​ក្នុង​ខ្លួន​អាង​តែ​ផ្លូវ​ស្ងាត់​បើករថយន្ត​លឿន​ដូច​ហោះ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើក​គេច​ពី​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពីមុខ​ងាក​ចង្កូត​ទៅ​ខាងឆ្វេង​បុក​ឡើង​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​២​កង់ ហើយ​រថយន្ត​ខូចខាត​មួយ​កំណាត់​ផ្នែក​ខាង​មុខ​។ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​មាន​ជាតិ​ស្រវឹង​នៅ​ក្នុង​ខ្លួន​អាង​តែ​ផ្លូវ​ស្ងាត់​បើករថយន្ត​លឿន​ដូច​ហោះ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើក​គេច​ពី​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពីមុខ​ងាក​ចង្កូត​ទៅ​ខាងឆ្វេង​បុក​ឡើង​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​២​កង់ ហើយ​រថយន្ត​ខូចខាត​មួយ​កំណាត់​ផ្នែក​ខាង​មុខ​។ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែមិថុនា នៅ​តាម​បណ្តោយ មហាវិថី​ព្រះ​នរោត្តម ទល់មុខ​នឹង​ស្ថានទូត​ថៃ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។

ប្រភព​ពី​សន្តិសុខ​ស្ថានទូត​ថៃ បានឃើញ​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ឃើញ​រថយន្ត​បង្ក​ម៉ាក កាម​រី​ឆ្លាម ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា បើក​តាម​មហាវិថី ព្រះ​នរោត្តម ក្នុង​ល្បឿន​យ៉ាង​លឿន មិនដឹង​ជា​ប្រញាប់​ទៅ​ណា​នោះ​ទេ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-8853 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​មធ្យម ហើយ​រថយន្ត​បង្ក​ជាន់​ហ្វ្រាំង​អូស​ជាង​១០​ម៉ែត្រ នៅ​តែ​តែ​មិន​ទាន់​អស់​ល្បឿន អ្នកបើកបរ​ទំនងជា​បាត់បង់​ម្ចាស់​ការ ក្នុង​ការ​គ្រប់គ្រង​ល្បឿន និង​ខ្លាច​បុក​រថយន្ត នៅ​ខាង​មុខ​ផង​នោះ បាន​ងាក​ចង្កូត​ទៅ​ខាងឆ្វេង​ប៉ះ​គូទ​រថយន្ត​ព្រូស​បន្តិច បណ្តាល​ឲ្យ​រលាត់​ថ្នាំ​បន្តិចបន្តួច​ផ្នែក​ខាងស្តាំ ហើយ​រថយន្ត​បង្ក​ក៏​ជ្រុល​ទៅ​បុក​ឡើង​លើ​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​២​កង់​។

រថយន្ត​បង្ក​ខូចខាត​មួយ​កំណាត់​មុខ ចំណែក​អ្នកបើកបរ​ពុំ​មាន​រង​របួស​អ្វី​ឡើយ បាន​ចុះ​ពីលើ​រថយន្ត រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​ព្រូស ក៏​មិន​បាន​នៅ​ទាមទារ​សំណង​អ្វី​នោះ ក៏​បើករថយន្ត​ចេញ​ទៅ​បាត់​ទៅ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​ខាង​សមត្ថកិច្ច​ជំនាញ ធ្វើការ​វាស់វែង​យក​រថយន្ត​នោះ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក រង់ចាំ​ខាង​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​គ្នា នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ