ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​រឹង​អនាធិបតេយ្យ​ពីរ​ល្វែង កំពុង​សង់​រំលោ.ភ​ចូល​ព្រែក​កំពង់​កណ្តាល

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គេ​ឃើញ​សំណង់​អនាធិបតេយ្យ​សង់​រំលោភ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក កំពង់​កណ្តាល ដែល​ត​ភ្ជាប់ មក​ព្រែក​កំពង់បាយ​(​ក្រុង​កំពត​) ដែល​ការ​សាងសង់ ជា​សំណង់​រឹង​នេះ​បាន​រៀប​ខឿន​ថ្ម​ចូល​ទៅ​ក្នុង ទឹក​ព្រែក​កំពង់​កណ្តាល​យ៉ាង​ជ្រៅ ធ្វើ​ឲ្យ​បាត់បង់​សោ​ភ​ណ័​ភាព​តាម​តំបន់ឆ្នេរ…

ខេត្តកំពត ៖ គេ​ឃើញ​សំណង់​អនាធិបតេយ្យ​សង់​រំលោភ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក កំពង់​កណ្តាល ដែល​ត​ភ្ជាប់ មក​ព្រែក​កំពង់បាយ​(​ក្រុង​កំពត​) ដែល​ការ​សាងសង់ ជា​សំណង់​រឹង​នេះ​បាន​រៀប​ខឿន​ថ្ម​ចូល​ទៅ​ក្នុង ទឹក​ព្រែក​កំពង់​កណ្តាល​យ៉ាង​ជ្រៅ ធ្វើ​ឲ្យ​បាត់បង់​សោ​ភ​ណ័​ភាព​តាម​តំបន់ឆ្នេរ ដោយសារ​តែ​ការ​រំលោភ យក​ដី​ក្នុង​ព្រែក​សង់​ជា​លំនៅ​ឋាន​បណ្តុះ​សសរ​បេតុង​បុក​គ្រឹះ​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ទឹក​។ សំណង់​អនាធិបតេយ្យ​ខាងលើ ធ្វើ​នៅ​ចំណុច​ជាប់​ស្ពាន​កំពង់​កណ្តាល ខាងកើត​ក្បាលស្ពាន ស្ថិត​ក្នុងភូមិ​កំពង់​កណ្តាល ឃុំ​ជុ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។ ការ​សាងសង់​សំណង់​ដ៏​រឹង​មាំ រំលោភ​ចូល​ក្នុង​ព្រែក​កំពង់​កណ្តាល​ខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត រួម​ទាំង​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ បាន​រិះគន់​យ៉ាង​ធ្ងន់​ៗ​មក​លើ​អាជ្ញាធរ និង​ស្ថា​ប​ន័​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ថា បុគ្គល​ដែល​ហ៊ាន​រំលោភ​សង់​សំណង់​រឹង​មាំ​ចុះ​ក្នុង​ទឹក​ព្រែក​យ៉ាង​រំភើយ​ដោយ​មិន​ញញើត​ច្បាប់ ហាមឃាត់​ខាងលើ បើ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មិន​បើកភ្លើង​ខៀវ​ម្លេះ បុគ្គល​អ្នក​សាងសង់​នេះ មិន​ហ៊ាន​សាងសង់​សំណង់​រឹង​រំលោភ​ក្នុង​ទឹក​ព្រែក​នោះ​ទេ​។

ទាក់ទិន​នឹង​ករណី​សង់​សំណង់​រឹង អនាធិបតេយ្យ​រំលោភ​ក្នុង​ទឹក​ព្រែក​ខាងលើ កោះសន្តិភាព​បាន​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោក នាក់ សុវណ្ណ​រី អភិបាល​នៃ​គណៈ អភិបាលស្រុក​ទឹកឈូ ដើម្បី​សុំ​ឲ្យ​លោក​ជួយ​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​សាងសង់ លំនៅ​ឋាន​រំលោភ​ទឹក​ព្រែក​ខាងលើ ត្រូវ​បាន​លោក​អភិបាលស្រុក នាក់ សុវណ្ណ​រី មាន​ប្រសាសន៍​ថា សំណង់​ដែល​សង់​រំលោភ​ចូល​ក្នុង​ទឹក​ព្រែក​ខាងលើ​គឺ​ការ​សង់​នេះ​គ្មាន​ច្បាប់​នោះ​ទេ​គ្មាន​អ្នក​ណា ឬ​ស្ថាប័ន​ណា​ហ៊ាន​អនុញ្ញាត​ច្បាប់​នោះ​ទេ ហើយ​ការ​សង់​សំណង់​ខាងលើ​កន្លង​មក​ក្រុមការងារ​ថ្នាក់​ស្រុក ក៏​បាន​ទៅ​បញ្ឈប់​ឲ្យ​ផ្អាក​ការ​សាងសង់​ម្តង​រួច​មក​ហើយ​កាលពី​ប្រហែល​ជាមួយ​ខែ​មុន​នេះ​។ លោក​អភិបាល​បាន​បន្ត​ទៀត​ថា នៅ​ពេល​ឲ្យ​ផ្អាក​នៃ​ការ​សាងសង់​នេះ ក្រុមការងារ​បាន​ធ្វើ​កំណត់ហេតុ រាយការណ៍​ជូន​គណៈកម្មការ​ការងារ​ថ្នាក់​ខេត្ត​ពី​ការ​ឲ្យ​ផ្អាក​ការ​សាងសង់​នេះ​ដែរ ហើយ​លោក​បាន​ចាត់ មន្ត្រី​ប៉ុស្តិ៍ និង​មេឃុំ​ឲ្យ​ជួយ​ឃ្លាំមើល​ក្រែង​ម្ចាស់​សំណង់​ខាងលើ​មានការ​សាងសង់​បន្ត​ទៀត​។

ប៉ុន្តែ​ម្ចាស់​លួច​សាងសង់​បន្ត​លោក​មិន​បានឃើញ​ប៉ុស្តិ៍ និង​ឃុំ​រាយការណ៍​មក​ស្រុក​សោះ បើ​នៅ​មាន​លួច​សាងសង់​បន្ត​លោក​នឹង​ចាត់​កម្លាំង​ក្រុមការងារ​ឲ្យ​ចុះ​ពិនិត្យ និង​បញ្ឈប់​ម្តងទៀត​។ ជាមួយ​គ្នា​នេះ​ដែរ​ទាក់ទិន​នឹង​ស្រុក​រាយការណ៍​ឲ្យ​មក​ក្រុមការងារ​គណៈកម្មការ​ខេត្ត ដើម្បី​ដឹង​ពី​សំណង់​អនាធិបតេយ្យ​ខាងលើ​ត្រូវ​បាន លោក ង៉ែត សា​វឿ​ន ប្រធាន​ក្រុមការងារ​មាន ប្រសាសន៍ ប្រាប់​កោះសន្តិភាព ថា ថ្មី​ៗ​នេះ​ក្រោយ​ពី​ស្រុក​ទឹកឈូ​បាន​រាយការណ៍ ពី​ករណី​ការ​សង់​សំណង់​រឹង​ចុះ​ក្នុង​ទឹក​ព្រែក​ពី​សំណាក់​ជន​ឆ្លៀតឱកាស​មួយ​ក្តាប់​តូច​ខាងលើ​ក្រុមការងារ គណៈកម្មការ​របស់​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​សំណង់​ជាក់ស្តែង ប៉ុន្តែ​មិន បាន​ជួប​ជាមួយ​ម្ចាស់​សំណង់​នោះ​ទេ គឺ​ជួប​តែ​អ្នកម៉ៅការ​សំណង់​ហើយ​ក្រុម​ការ ងារ​យើង​ក៏​បាន​ឲ្យ​ផ្អាក​ការ​សាងសង់​ខាងលើ​នេះ​ដែរ ដោយ​បាន​ធ្វើ​កំណត់ហេតុ បញ្ឈប់​ការ​សាងសង់​បន្ត​សំណង់​ខាងលើ​នេះ​ទៀត​ផង​។

លោក ង៉ែត សា​វឿ​ន បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ម្ចាស់​សំណង់​ដែល​សាងសង់​នេះ​លោក​ពុំ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើ​លោក​ខាង​សារព័ត៌មាន​ចង់​ដឹង​សូម​សួរ​ទៅ​លោក នៃ គង់ អភិបាលរង​ខេត្ត​ទៅ​ដឹង​ហើយ ពីព្រោះ​លោក​ជា​ប្រធាន​គណៈកម្មការ​ក្រុម​ការ ងារ​ក្នុង​ការ​គ្រប់គ្រង​សំណង់​អនាធិបតេយ្យ នៅ​តាម​តំបន់​នានា​ក្នុង​ខេត្ត​។ ភ្នាក់ងារ​កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​ទៅ​លោក នៃ គង់ អភិបាលរង​ខេត្ត​បាន​ទេ ដោយសារ​លោក​ជាប់​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស​។ បើ​តាម​មន្ត្រី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខេត្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ព្រលយ​ប្រាប់​អ្នកកាសែត​នៅ​តុ​កាហ្វេ​ថា ដី​នៅ​តាម​តំបន់ឆ្នេរ​ព្រែក​កំពង់បាយ គ្មាន​ប្រជារាស្ត្រ​តូចតាច​ហ៊ាន​រំលោភ​បំពាន​ទៅ​សាងសង់​ជា សំណង់​រឹង​នោះ​ទេ មាន​តែ​អ្នកមាន​អំណាច និង​អ្នកមាន​លុយ​ទេ​ដែល​ហ៊ាន​រំលោភ​មិន​ខ្លាច​ច្បាប់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ