ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​នៅ​កោះ​ពេជ្រ ចាប់​​ចោរលួច​ដែក​បាន​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ត្រូវ​បាន​ក្រុម​សន្តិសុខ​យាម​នៅ​កោះ​ពេជ្រ ឃាត់ខ្លួន​យក​ទៅ​ដោះស្រាយ​ជាមួយនឹង​សមត្ថកិច្ច​ស្ងាត់​ៗ ខណៈ​ដែល​ជនសង្ស័យ​រូប​នោះ រួម​នឹង​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​រួច​បាន​ធ្វើ​សកម្មភាព​បើករថយន្ត​បែន​ដឹក​ដី លួច​ដែក​របស់​ក្រុមហ៊ុន នៅ​ក្នុង​ការដ្ឋាន​កោះ​ពេជ្រ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ត្រូវ​បាន​ក្រុម​សន្តិសុខ​យាម​នៅ​កោះ​ពេជ្រ ឃាត់ខ្លួន​យក​ទៅ​ដោះស្រាយ​ជាមួយនឹង​សមត្ថកិច្ច​ស្ងាត់​ៗ ខណៈ​ដែល​ជនសង្ស័យ​រូប​នោះ រួម​នឹង​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​រួច​បាន​ធ្វើ​សកម្មភាព​បើករថយន្ត​បែន​ដឹក​ដី លួច​ដែក​របស់​ក្រុមហ៊ុន នៅ​ក្នុង​ការដ្ឋាន​កោះ​ពេជ្រ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។ ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ តុលា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ក្នុង​រថយន្ត​។ ចំណែក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​មិន​បាន​ឲ្យ​ដឹង​ឈ្មោះ​។ ដកហូត​រថយន្ត​បែន​ដឹក​ដី​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម អត់​មាន​ស្លាក់​លេខ​មួយ​គ្រឿង ដែក​បំពង់​ទីប​១២​ដើម និង​ដែក​ក្បាល​បូម​ខ្សាច់​មួយ​។

តាម​សម្តី​សន្តិសុខ​នៅ​កោះ​ពេជ្រ ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​យាម​នៅ​ក្នុង​ច្រក​ចេញចូល​នៅ​ក្នុង​កោះ​ពេជ្រ ពេល​នោះ​ស្រាប់តែ​ឃើញ​រថយន្ត​ប្រភេទ​បែន​ដឹក​ដី មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បាន​បើក​ចេញពី​ការដ្ឋាន​ក្នុង​កោះ​ពេជ្រ គោលបំណង​ចេញ​ទៅ​ក្រៅ​ដោយសារ​តែ​ការ​សង្ស័យ​រូប​គាត់​បាន​ហៅ​រថយន្ត​នោះ​ដើម្បី​ត្រួតពិនិត្យ តែ​ពេល​នោះ​ដែរ អ្នកបើកបរ​រថយន្ត​មិន​ព្រម​ឈប់​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​ទើប​រូប​គាត់​បោះ​តាម​វិទ្យុទាក់ទង​ហៅ​គ្នីគ្នា​ឲ្យ​ជួយ​ដេញ​ឃាត់​រថយន្ត​បាន​នៅ​ម្តុំ​ជិត​វត្តថា​ន់ ផ្លូវ​សុធារស ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ជា​អ្នក​បើករថយន្ត ចំណែក​ម្នាក់​ទៀត​ដែល​ត្រូវជា​ព្រូ​បាន​រត់គេច​ខ្លួន​បាត់​។

ពេល​ឃាត់​បាន​ហើយ​បាន​ឆែក​មើល​រថយន្ត​ឃើញ​មាន​ដែក​បំពង់​ទីប​១២​ដើម និង​ដែក​ក្បាល​បូម​ខ្សាច់​មួយ ហើយ​ភ្លាម​ៗ​នោះ​ដែរ ជនសង្ស័យ​រូប​នោះ​ត្រូវ​ក្រុម​សន្តិសុខ​ដទៃ​ទៀត បាន​ចង់​ដឹក​យក​ទៅ​សាកសួរ​នៅ​ក្នុង​កន្លែង​សន្តិសុខ​របស់​កោះ​ពេជ្រ​។ នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ទៅ​ថតរូប​ជនសង្ស័យ​រូប​នោះ​ក៏​ត្រូវ​បាន​មេការ​សន្តិសុខ​រារាំង​ហាម​មិន​ឲ្យ​ថតរូប ដោយ​និយាយ​ថា ជា​រឿង​របស់​ក្រុមហ៊ុន​ហើយ​ពេល​នោះ​ក៏​មាន​សមត្ថកិច្ច​របស់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ម្នាក់ បាន​ចូល​ទៅ​ដោះស្រាយ​គ្នា​ស្ងាត់​ៗ ជាមួយនឹង​មេការ​សន្តិសុខ ដោយ​មិន​បាន​នាំ​ខ្លួន​ជនសង្ស័យ​រូប​នោះ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទេ ដោយ​បានការ​ខ្សឹបខ្សៀវ​លាក់លៀម​គឺ​ធ្វើ​ខុស​នឹង​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ