ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ឮ​នារី​រន្ធ​ផ្ចិត​ផត​ជ្រៅ និង​លៀន​មាន​ចរិត​វាសនា​បែប​ណា ?

5 ឆ្នាំ មុន

ស្តែង​ចេញពី​ការ​ទស្សន៍​ទាយ និង​ជំនឿ​ផ្សេង​ៗ​នៃ​ប្រជាជន​យើង កំពូល​ហោរ​បាន​អះអាង​ថា ផ្អែក​ទៅ​លើ​ក្បួន​នានា នារី​ដែល​មាន​លក្ខណៈ​សណ្ឋាន​រន្ធ​ផ្ចិត​ប្រហោង​ធំ​ហើយ​ជ្រៅ និង​អ្នក​ដែល​មាន​រន្ធ​ផ្ចិត​លៀន​មក​ក្រៅ​ជា​អ្នកមាន​បុគ្គលិកលក្ខណៈ​ខុស​គ្នា តែ​ជា​មនុស្ស​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ខ្លាំង ។ ១-​រន្ធ​ផ្ចិត​ប្រហោង​ធំ​និង​ជ្រៅ នារី​ដែល​មាន​រន្ធ​ផ្ចិត​បែប​នេះ…

ស្តែង​ចេញពី​ការ​ទស្សន៍​ទាយ និង​ជំនឿ​ផ្សេង​ៗ​នៃ​ប្រជាជន​យើង កំពូល​ហោរ​បាន​អះអាង​ថា ផ្អែក​ទៅ​លើ​ក្បួន​នានា នារី​ដែល​មាន​លក្ខណៈ​សណ្ឋាន​រន្ធ​ផ្ចិត​ប្រហោង​ធំ​ហើយ​ជ្រៅ និង​អ្នក​ដែល​មាន​រន្ធ​ផ្ចិត​លៀន​មក​ក្រៅ​ជា​អ្នកមាន​បុគ្គលិកលក្ខណៈ​ខុស​គ្នា តែ​ជា​មនុស្ស​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ខ្លាំង ។

១-​រន្ធ​ផ្ចិត​ប្រហោង​ធំ​និង​ជ្រៅ

នារី​ដែល​មាន​រន្ធ​ផ្ចិត​បែប​នេះ គឺជា​មនុស្ស​ទៀងត្រង់​អាច​ទុកចិត្ត​បាន ។ មនុស្ស​ប្រភេទ​នេះ​ពូកែ​លាក់​នូវ​រឿង​សម្ងាត់ ដែល​នរណា​ម្នាក់​បាន​ប្រាប់ មិន​ងាយ​បញ្ចេញ​រឿង​នោះ​ប្រាប់​ទៅ​អ្នក​ទី​៣​ឡើយ ។ នារី​ដែល​មាន​រន្ធ​ផ្ចិត​បែប​នេះ​ច្រើន​តែ​ជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​អាច​សម្រេច​ជោគជ័យ ក្នុង​ជីវិត​របស់​ខ្លួន រស់នៅ​ប្រកបដោយ​ភាព​រីករាយ​លុះ​អវសាន ។

២-​រន្ធ​ផ្ចិត​បែប​សណ្ឋាន​លៀន​មក​ក្រៅ

ស្ត្រី​ដែល​មាន​សណ្ឋាន​រន្ធ​ផ្ចិត​បែប​នេះ​គឺជា​មនុស្ស​ដែល​មាន​ឥរិយាបថ​ល្អ ជា​មនុស្ស​គិត​អ្វី​ច្រើន​គិត​បែប​វិជ្ជមាន ដែល​ពួក​គេ​តែងតែ​សម្លឹង​មើល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ក្នុង​ផ្លូវ​ល្អជា​និច្ច​។ ប្រាកដ​ណាស់ អ្នក​ដែល​មាន​រន្ធ​ផ្ចិត​បែប​នេះ គឺជា​មនុស្ស​ដែល ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​មនុស្ស​ជា​ច្រើន​ស្រលាញ់​ចូល​ចិត្ត​រាប់អាន​យក​ធ្វើ​ជា​មិត្ត​ផង​ដែរ ។ មនុស្ស​ប្រភេទ​នេះ​ភាគច្រើន​ជា​អ្នក​ដែល​មាន​លុយ​ច្រើន​នៅ​ពេល​អនាគត ។