ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកសុខៗស្រាប់តែ​…ក្រហម​ពេញផ្លូវ​ចឹង!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ ​ស្ថិត​ក្នុងភូមិ​វាល​ធំ​ ឃុំ​វាល​រេញ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ ​ស្ថិត​ក្នុងភូមិ​វាល​ធំ​ ឃុំ​វាល​រេញ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ៣A-០០៨៥ បើកបរ​ក្នុង​ទិស​ដៅ​ពី​ស្ទឹង​ហាវ​មក​វាល​រេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ដាច់​ចង្កូត​ក្រឡាប់​ទៅ​ស្តាំ​ដៃ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ឈ្មោះ អំ សាយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​បន្ទាយមាស ខេត្តកំពត រង​របួស​បាក់ជើង​ឆ្វេង ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ តែ​ខាង​យើង​មិនទាន់ដឹង​ច្បាស់​ថា​គាត់​ស្ថិត​ក្នុងស្ថានភាព​យ៉ាង​ណា​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ