ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសគួរ​តែ​​ប្រយ័ត្ន​ឲ្យ​មែនទែន ចំពោះ​ក្រពេញ​ប្រូ​ស្តា​ត

5 ឆ្នាំ មុន

ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ គឺជា​ពាក្យ​វេជ្ជសាស្ត្រ ដើម្បី​ពិពណ៌នា​អំពី​លក្ខណៈ​ដែល​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ហើយ​ជា​ស្ថានភាព​មួយ​អាច​ប៉ះពាល់​ដល់​របៀប​ដែល​អ្នក​បញ្ចេញ​ទឹក​នោម​។ ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ជា​រឿង​ធម្មតា​ចំពោះ​បុរស​ដែល​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ​។ វា​មិន​មែន​ជា​មហារីក ហើយ​វា​មិនមែន​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព​នោះ​ទេ​។…

ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ គឺជា​ពាក្យ​វេជ្ជសាស្ត្រ ដើម្បី​ពិពណ៌នា​អំពី​លក្ខណៈ​ដែល​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ហើយ​ជា​ស្ថានភាព​មួយ​អាច​ប៉ះពាល់​ដល់​របៀប​ដែល​អ្នក​បញ្ចេញ​ទឹក​នោម​។

ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ជា​រឿង​ធម្មតា​ចំពោះ​បុរស​ដែល​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ​។ វា​មិន​មែន​ជា​មហារីក ហើយ​វា​មិនមែន​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព​នោះ​ទេ​។

រោគ​​សញ្ញា​នៃ​ការ​រីក​ក្រពេញ​ប្រូ​ស្តា​ត
ក្រពេញ​ប្រូ​ស្តា​ត គឺជា​ក្រពេញ​តូច​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ឆ្អឹងត្រគាក រវាង​លិង្គ និង​ប្លោក​នោម​។

ប្រសិនបើ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ វា​អាច​ដាក់​សម្ពាធ​លើ​ប្លោក​នោម និង​ទ្វារ​នោម (​បំពង់​ទឹកនោ​ម​ដែល​ឆ្លងកាត់​)​។

វា​អាច​ប៉ះពាល់​ដល់​ការ​បត់ជើងតូច​របស់​អ្នក ហើយ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នានា​ផង​ដែរ ៖
1. ការ​លំបាក​ក្នុង​ការ​ចាប់​នោម
2. អ្នក​ត្រូវ​ទៅ​នោម​ញឹកញាប់
3. ការ​លំបាក​ក្នុង​ការ​សម្អាត​ប្លោក​នោម ឬ​នោម​ឲ្យ​អស់ពី​ប្លោក​នោម​។

ចំពោះ​បុរស​មួយ​ចំនួន រោគ​សញ្ញា គឺ​ស្រាល និង​មិន​ចាំបាច់​ព្យាបាល​ទេ ប៉ុន្តែ​ចំពោះ​អ្នក​ដទៃ​​ពួក​គេ​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​វិញ​។

បុរស​ជា​ច្រើន​បារម្ភ​ថា ការ​ដែល​មាន​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ មាន​ន័យ​ថា​ ពួក​គេ​មានការ​កើន​ឡើង​ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ នេះ​មិនមែន​ជា​ករណី​​ដែល​អ្នក​ត្រូវ​បារម្ភ​នោះ​ទេ​៕

ដក​ស្រង់​ចេញពីគេហ​ទំព័រ ៖ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ