ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អតីត​យុទ្ធ​ជន​-​ពលី និង​គ្រួសារ​កងទ័ព​ទទួល​ការ​គិតគូរ​ពី​សំណាក់​រាជរដ្ឋាភិបាល

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ថវិកា​មួយ​ចំនួន​សម្រាប់​កសាង​ផ្លា​ក​សម្គាល់​នៅ​ខាង​មុខ​ផ្នូរ​សព​យុទ្ធ​ជន​ពលី​ចំនួន​១០៤​ផ្លា​ក នៅ​វិមាន​យុទ្ធ​ជន​ពលី ដើម្បី​ជាតិ​មាតុភូមិ​ស្ថិត​នៅ​ក្នុង​កំពង់ធំ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ…

ខេត្តកំពង់ធំ ៖ ថវិកា​មួយ​ចំនួន​សម្រាប់​កសាង​ផ្លា​ក​សម្គាល់​នៅ​ខាង​មុខ​ផ្នូរ​សព​យុទ្ធ​ជន​ពលី​ចំនួន​១០៤​ផ្លា​ក នៅ​វិមាន​យុទ្ធ​ជន​ពលី ដើម្បី​ជាតិ​មាតុភូមិ​ស្ថិត​នៅ​ក្នុង​កំពង់ធំ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ត្រូវ​បាន​ប្រគល់​ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨ ។

លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បាន​មាន​ប្រសាសន៍​ថា នេះ គឺជា​ការ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​កិត្តិយស និង​ការ​ដឹងគុណ​ចំពោះ​ការ​ធ្វើ​ពលី​កម្ម​ដ៏​មាន​តម្លៃ​របស់​អតីត​យុទ្ធ​ជន ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន ។ លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​កងទ័ព​អតីត​យុទ្ធ​ជន យុទ្ធ​ជន​ពលី និង​គ្រួសារ​កងទ័ព​តាម​រយៈ​ការ​លើកកម្ពស់​កម្រិតជីវភាព និង​កិត្តិយស​របស់​កងទ័ព អតីត​យុទ្ធ​ជន យុទ្ធ​ជន​ពលី និង​គ្រួសារ​កងទ័ព ។

មេបញ្ជាការ​សឹក​រង​កំពង់ធំ​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​ជា​និច្ចកាល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​លើ​វិស័យ​ការពារ​ជាតិ​តាម​រយៈ​ការ​គិតគូ​យកចិត្តទុកដាក់​ចំពោះ​ការ​ហ្វឹកហ្វឺន ការ​កសាង​អង្គភាព​ទ័ព និង​ការ​ស្នាក់​នៅ​ហូប​ចុក​របស់​កងទ័ព គ្រួសារ​កងទ័ព និង​ក្នុង​អង្គភាព​ដែល​កន្លង​មក​សម្តេច​បាន​ផ្តល់​នូវ​ស៊ីម៉ងត៍​ដែក គ្រឿង​សម្ភារ​បរិក្ខា​ពេទ្យ មី អង្ករ និង​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ទៀត ។

សូម​បញ្ជាក់​ថា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ និង​ក្រុមការងារ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​ការងារ​សមាគម​អតីត​យុទ្ធ​ជន ក្នុង​ខេត្តកំពង់ធំ យ៉ាង​សកម្ម​ប្រកបដោយ​ទឹកចិត្ត និង​គុណ​តម្លៃ​ខ្ពស់​តាម​រយៈ​ការ​ចុះ​ស្វែង​យល់​ពី​សុខទុក្ខ ជីវភាព​រស់នៅ​របស់​អុំ​ពូ​មីង​អតីត​យុទ្ធ​ជន ចុះ​ជួប​សំណេះសំណាល សាកសួ​សុខទុក្ខ និង​ប្រគល់​ជូន​នូវ​គ្រឿង​ឧបភោគ បរិភោគ យកចិត្តទុកដាក់​សម្របសម្រួល​ការ​ព្យាបាល និង​ជា​ពិសេស​បាន​ចុះ​ជួយ​កសាង​ផ្ទះ​ជូន​អុំ​ពូ​មីង​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​ខ្វះខាត ដែល​ទាំងនេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គ​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ព្រមទាំង​សប្បុរសជន​ដទៃ​ទៀត ។

នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ជា​ការ​គោរព​ដឹងគុណ និង​ការ​លើក​ត​ម្កើ​ន​ទាំង​កិត្តិយស និង​ជីវភាព​របស់​អុំ​ពូ​មីង​អតីត​យុទ្ធ​ជន ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ លះបង់​គ្រួសារ​ចូលរួម​ក្នុង​បុព្វហេតុ​សង្គ្រោះ និង​ការពារ​ជាតិ មាតុភូមិ​ឱ្យ​រួច​ផុត​ចេញពី​ភ្លើងសង្គ្រាម ហើយ​មានឱកាស​ថ្មី ទទួល​បាន​សុខ​សន្តិភាព ស្ថេ​រ​ភាព ការ​អភិវឌ្ឍ​រីក​ចម្រើន និង​ការ​រស់​បាន​សុខសាន្ត​និង​សម្បូរ​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​ដូច​សព្វ​ថ្ងៃនេះ ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រគល់​អំណោយ​ដើម្បី​កសាង​ផ្លា​ក​សំគាល់​នៅ​ខាង​មុខ​ផ្នូរ​សព​យុទ្ធ​ជន​ពលី បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​បាន​អញ្ជើញ​គោរព​វិញាណ​ក្ខ​ន្ឌ​យុទ្ធ​ជន​ពាលី​ក្នុង​ឱកាស​ដែល​លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អតីត​យុទ្ធ​ជន​នៅ​ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ