ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ចាប់​ប្រពន្ធ​គេ​អី​ៗ… ប្តី​នាង​មក​ទាន់​ស្ដែង​នឹង​ភ្នែក

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ផឹង​ស្រា​ស្រវឹង ហើយ​ឡើង​ទៅ​ដេក​នៅ​មាត់ទ្វារ​លើ​ផ្ទះ ស្រាប់តែ​ត្រូវ​ចោរ​ព្រាននារី​ចាប់រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៣ មិថុនា ស្ថិត​នៅ​ភូមិ​បឹង​លា​ច…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ផឹង​ស្រា​ស្រវឹង ហើយ​ឡើង​ទៅ​ដេក​នៅ​មាត់ទ្វារ​លើ​ផ្ទះ ស្រាប់តែ​ត្រូវ​ចោរ​ព្រាននារី​ចាប់រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៣ មិថុនា ស្ថិត​នៅ​ភូមិ​បឹង​លា​ច ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ឈឿ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ស្នែងក្របី​ក្រោម ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​៤៣​ឆ្នាំ ។

សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ផឹកស្រា​នៅ​ផ្ទះ​អ្នក​ដទៃ ហើយ​ស្រវឹង​ក៏​បាន​ដើរមក​ផ្ទះ រួច​ឡើង​ដល់​មាត់ទ្វារ​ក៏​ដេក​នៅ​ទីនោះ​តែ​ម្តង​ទៅ ។ ខណៈនោះ​ពេល​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​ក្នុង​ស្ថានភាព​ស្រវឹង ស្រាប់តែ​ជនសង្ស័យ​ឃើញ​ឱកាសល្អ​ក៏​ឡើង​ទៅ​ចាប់រំលោភ​បាន​សម្រេច​តែ​ម្តង ។ នៅ​ពេល​កំពុង​ប្រតិ​បត្តិ​ការ​​នោះ ប្តី​ស្ត្រី​រង​គ្រោះ​បាន​ឡើង​មក​ទាន់ ក៏​ជនសង្ស័យ​កំពុង​នាំ​ប្រពន្ធ​ឡើងឋានសួគ៌​ក៏​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​ជនសង្ស័យ​ទាញ​ខោ​ស្លៀក​ស្ទើរ​មិន​ទាន់ រួច​លោត​តាម​ទ្វារ​ក្រោយ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​ក​តើ​ហេតុ បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ប្រសព្វ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហ​តុ និង​ធ្វើការ​ស្រាវ​ជ្រាវ​ស្វែងរក​ជនសង្ស័យ ដើម្បី​នាំ​ខ្លួន​មក​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ