ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​សំលាប់​ជាងកាត់សក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឃាតកម្ម​សំលាប់​ជាងកាត់សក់​ប្លន់​យក​ម៉ូតូ​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​បាន​២​នាក់​ជា​ជន​ដៃដល់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨​។ ចំណែក​ជនសង្ស័យ​ជា​បក្ខពួក​២​នាក់​ទៀត​ដែល​រត់គេច​ខ្លួន កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ ។  ជនសង្ស័យ​ដែល​ជា​ឃាតករ​២​នាក់​រួម​មាន ​ម្នាក់​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ ឃាតកម្ម​សំលាប់​ជាងកាត់សក់​ប្លន់​យក​ម៉ូតូ​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​បាន​២​នាក់​ជា​ជន​ដៃដល់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨​។ ចំណែក​ជនសង្ស័យ​ជា​បក្ខពួក​២​នាក់​ទៀត​ដែល​រត់គេច​ខ្លួន កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ ។

 ជនសង្ស័យ​ដែល​ជា​ឃាតករ​២​នាក់​រួម​មាន ​ម្នាក់​ឈ្មោះ លុយ សុ​គា ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ខាត់​សា​រ៉ា​ស្បែកជើង រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ុន សុះ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​រោង​ម៉ា​ស៊ី សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥​ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ខ្លា​កូន​ប្រមាណ​ជាង​៧០០​ម៉ែត្រ​ឆៀង​ខាងជើង ស្ថិត​ក្នុងភូមិ​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​អាក្រាត​កាយ ស្អុយរលួយ និង​មាន​ដង្កូវ​ចោះ ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​មើល​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ឈ្មោះ​ភឿន ស៊ី​មឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាងកាត់សក់ រស់នៅ​ភូមិ​គោ
រ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​សព​ជន​រង​គ្រោះ​ដែល​ស្លាប់​អាក្រាត​កាយ​ស្អុយរលួយ និង​មាន​ដង្កូវ​ចោះ ឃើញ​មាន​ស្លាកស្នាម​ជា​ច្រើន​កន្លែង ទើប​កម្លាំង​ជំនាញ​បញ្ជាក់ថា​​ជា​ករណី​ឃាតកម្ម​ប្លន់​សំលាប់​ជន​រង​គ្រោះ​យក​ម៉ូតូ​១​គ្រឿង ហើយ​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​កាល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្រុង​សិរី​សោភ័ណ និង​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​សួរ​ចម្លើយ​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សំលាប់​ជន​រង​គ្រោះ​ប្រាកដ​មែន ខណៈ​ពេល​ដែល​នាំ​ជន​រង​គ្រោះ​ផឹកស៊ី​នៅ​វេទិការ​សួន​មាន​ជ័យ ក្នុង​ចំណោម​៥​នាក់​ទាំង​ជន​រង​គ្រោះ ក្រោយ​ពេល​ស្រវឹង​ហើយ​ល្បួង​នាំ​ទៅ​ផឹកស្រា និង​ប្រើប្រាស់​គ្រឿងញៀន​លើ​ភ្នំ ហើយ​ឆ្លៀតឱកាស​ដែល​ជន​រង​គ្រោះ​តែងខ្លួន​ជា​ភេទទី៣ (ប្រុស​តែងធ្វើ​ជា​​ស្រី​) បាន​រួម​ភេទ​ប្រុស​ដូច​គ្នា ហើយ​ជនសង្ស័យ​ឈ្មោះ លុ​ញ សុ​គា ហៅ​ម៉ៅ បាន​យក​ដប​ស្រា​វាយ​ក្បាល​ពីក្រោយ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បែកក្បាល​ហូរ​ឈាម​ដួល​ទៅ​លើ​ដី និង​បាន​យក​ដបដែល​​បែក​ចាក់​មុខ​ និង​ក ដោយ​ឃើញ​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់ បក្ខពួក​២​នាក់​ទៀត​បាន​យក​ដុំ​ថ្ម​គប់​រហូត​ដល់​ស្លាប់ ហើយ​យក​ម៉ូតូ​១​គ្រឿង​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​មាន​ករណី​ឃាតកម្ម​ប្លន់​យក​ម៉ូតូ​កម្លាំង​នគរបាល​ជំនាញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ហើយ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បក្ខពួក​២​នាក់​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ