ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​ណាស់​ដែល​ដឹង​ថា ខ្លួន​កំពុង​ចាយ​អាយុ

5 ឆ្នាំ មុន

នៅ​លើ​លោក​នេះ​ប្រហែលជា​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា ខ្លួន​កំពុង​ចាស់​គ្រប់​ខណៈ ចាស់​គ្រប់​ដង្ហើម​ចេញចូល ចាស់​ជា​និច្ច​គឺ​ចាប់តាំងពី​ខ្លួន​កើតមក​ពេល​ណា​គឺ​យើង​ចាយ​អាយុ​រហូត​ទាល់តែ​អស់ ពោល​គឹ កំពុង​បរិភោគ កំពុងនិយាយ កំពុង​ស្តាប់ កំពុង​មើល​ជាដើម​សុទ្ធ​កំពុង​ចាស់ និង​កំពុង​សន្សឹម​ៗ​ទៅ​រក​ឈាបនដ្ឋាន​គ្រប់​គ្នា…

នៅ​លើ​លោក​នេះ​ប្រហែលជា​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា ខ្លួន​កំពុង​ចាស់​គ្រប់​ខណៈ ចាស់​គ្រប់​ដង្ហើម​ចេញចូល ចាស់​ជា​និច្ច​គឺ​ចាប់តាំងពី​ខ្លួន​កើតមក​ពេល​ណា​គឺ​យើង​ចាយ​អាយុ​រហូត​ទាល់តែ​អស់ ពោល​គឹ កំពុង​បរិភោគ កំពុងនិយាយ កំពុង​ស្តាប់ កំពុង​មើល​ជាដើម​សុទ្ធ​កំពុង​ចាស់ និង​កំពុង​សន្សឹម​ៗ​ទៅ​រក​ឈាបនដ្ឋាន​គ្រប់​គ្នា មិន​មាន​អ្នក​ណា​ម្នាក់​គេច​ផុត​បាន​ឡើយ ។ ជីវិត​មនុស្ស​យើង​ខ្លី​ណាស់ អ្នក​ដែល​មាន​អាយុ​៧០-៨០​ឆ្នាំ ចាត់​ថា​ជា​អ្នកមាន​អាយុ​វែង​ទៅ​ហើយ គឺ​មាន​តិច​នាក់​ណាស់ ចំណែកឯ​មនុស្ស​ដែល​ស្លាប់​មុន​នេះ​មាន​ច្រើន​ជាង ។

ដូច្នេះ​អ្នក​ដែល​កើតមក​យូរហើយ ត្រូវ​ដឹង​ថា អាយុ​របស់​ខ្លួន​កំពុង​ស្រកស្រុត​ចុះ​ទៅ​ជា​លំដាប់ គឺ​កាន់តែ​អស់​ទៅ​ហើយ ប្រៀប​ដូច​ដាក់​ទឹក​មួយ​កែវ​នៅ​កណ្តាល​ថ្ងៃ​ពី​មួយ​ខណៈ​ទៅ​មួយ​ខណៈ​ទឹក​នោះ​នឹង​ស្រក​បន្តិច​ម្តង​ៗ​អ៊ីចឹង​ដែរ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​ចូល​ចិត្ត​ឲ្យ​ខ្លួន​ចាស់​ឡើយ នៅ​ពេល​ណា​នឹក​ដល់​រឿង​ចាស់​ពេល​ណា​ក៏​កើតទុក្ខ ព្រោះ​ខ្លាច​អស់​ស្អាត ខ្លាច​គេ​លែង​ស្រឡាញ់ ដូច្នេះ​ហើយ ទើប​ខំព្យាយាម​បិទ​បាំង​នូវ​សភាព​ចាស់​របស់​ខ្លួន ប្រឹងប្រែង​កែ​ច្នៃ​សព្វបែបយ៉ាង​ធ្វើ​យ៉ាងណា​ដើ​ម្បិ​បិទ​បាំង​ក្រសែភ្នែក​អ្នក​ដទៃ ឱ្យ​គេ​មើលឃើញ​នៅ​តែ​ស្អាត តែ​តាម​ពិត​មិនមែន​ជា​ធម្មជាតិ​ទេ គឺ​សុទ្ធតែ​ជា​រឿង​កាឡៃ​សោះ ។

ទោះបីជា​យ៉ាងនេះ​ក្តី ភាព​ចាស់ជរា​វា​មិន​បាត់​ទៅ​ណា​ឡើយ ទីបំផុត ការ​បិទ​បាំង​ក៏​លែង​មាន​ប្រសិទ្ធភាព ដូច្នេះ​ទាំងអស់​គ្នា​មិន​គប្បី​ខ្លាច​ចាស់ ទេ គួរតែ​ទទួលយក​ការ​ពិត​ទើប​មិន​មានទុក្ខ​កង្វល់​ក្នុង​ចិត្ត ។