ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរ​បង្រៀន​កូន​អំពី​ទម្លាប់​នៃ​ការថែរក្សា​សក់​ឱ្យ​មាន​សុខភាព​ល្អ

5 ឆ្នាំ មុន

ក្មេង​គួរតែ​រៀន​នូវ​មធ្យោបាយ​ដែល​ផ្តល់​សុខភាព​ដើម្បី​ថែរក្សា​សក់​របស់​ពួក​គេ​នៅ​ពេល​អាយុ​ធំ​បន្តិច ។ យ៉ាងណាមិញ​យក​ល្អ​គួរតែ​ណែនាំ​ឲ្យ​កូន​ធ្វើ​ដូច​ខាងក្រោម​នេះ​ដើម្បី​ពួក​គេ​ចេះ​អំពី​របៀប​ថែរក្សា​សក់​ឲ្យ​មាន​សុខភាព​ល្អ​ដូច​មនុស្ស ធំ​ៗ​ដែរ​៖ •​ចូរ​ធ្វើ​ឲ្យ​សើម​សក់ និង​ស្បែក​ក្បាល​ជាមួយនឹង​ទឹក​ក្តៅ ឧណ្ហ​ៗ​សិន​មុន​នឹង​កក់​សាប៊ូ ។ •​ប្រើប្រាស់​សាប៊ូ​កក់សក់​ដែល​ត្រូវ​នឹង​ស្បែក​ក្បាល និង​សក់…

ក្មេង​គួរតែ​រៀន​នូវ​មធ្យោបាយ​ដែល​ផ្តល់​សុខភាព​ដើម្បី​ថែរក្សា​សក់​របស់​ពួក​គេ​នៅ​ពេល​អាយុ​ធំ​បន្តិច ។ យ៉ាងណាមិញ​យក​ល្អ​គួរតែ​ណែនាំ​ឲ្យ​កូន​ធ្វើ​ដូច​ខាងក្រោម​នេះ​ដើម្បី​ពួក​គេ​ចេះ​អំពី​របៀប​ថែរក្សា​សក់​ឲ្យ​មាន​សុខភាព​ល្អ​ដូច​មនុស្ស ធំ​ៗ​ដែរ​៖

•​ចូរ​ធ្វើ​ឲ្យ​សើម​សក់ និង​ស្បែក​ក្បាល​ជាមួយនឹង​ទឹក​ក្តៅ ឧណ្ហ​ៗ​សិន​មុន​នឹង​កក់​សាប៊ូ ។
•​ប្រើប្រាស់​សាប៊ូ​កក់សក់​ដែល​ត្រូវ​នឹង​ស្បែក​ក្បាល និង​សក់ ។
•​ម៉ាស្សា​ជាមួយ​សាប៊ូកក់​ដោយ ថ្នម​ៗ ។
•​លាង​សម្អាត​គ្រប់កន្លែង​នៃ​សក់​ជាមួយនឹង​ទឹក​ក្តៅ ឧណ្ហ​ៗ ។

•​គ្រប​សក់​ជាមួយនឹង​កន្សែងពោះគោ​ដើម្បី​ជប់​ទឹកបាន​ល្អ ។ ប៉ុន្តែ​មិន​ត្រូវ​យក​ទៅ​ជូត​សក់​ដែល​សើម​ឡើយ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សក់​ខូច​បាន ។

•​ចូរ​សិតសក់​ជាមួយនឹង​ក្រា​ដែល​ទន់​និង​មាន​ចន្លោះ​ធ្មេញ ធំ​ៗ ។
•​ចូរ​ចក​សក់​ជា​កន្ទុយ​សេះ ធូរ​ៗ និង​ប្រើប្រាស់​បូរ​ចង​សក់​ផង ។
•​ជ្រើស​ជ្រើស​ស្តាយ​សក់​ដែល​មិន​ទាមទារ​កម្តៅ និង​ការ​ព្យាបាល​ដោយ​គីមី ។
•​បើសិនជា​ការ​ប្រើប្រាស់​កម្តៅ​លើ​សក់ ចូរ​ប្រើប្រាស់​ក្នុង​កម្រិត​មួយ​ទាប​បាន​ហើយ ។

•​សារធាតុ​គីមី​ក្នុង​ថ្នាំលាបសក់ និង​ផលិតផល​លេង​ស្តាយ​សក់​ផ្សេង​ៗ​ទៀត​អាច​ធ្វើ​ឲ្យ​សក់​ខូច​បាន ។

•​នៅ​ពល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ ចូរ​ប្រើប្រាស់​មួក​ដែល​មានការ​បាំង​ព​ន្លឺះ​ព្រះអាទិត្យ​ជិត​សក់​ផង ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ