ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​នាំ​គ្នា​ផ្អើល​ឆោឡោ​ចោមរោម​មើល​គ្រប់​គ្នា​! (មានវីដេអូ)

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះសីហនុ ៖ ស្រុក​ព្រៃ​នប់​នៅ​ម៉ោង​ប្រមាណ​ជា​១​រសៀល ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ នេះ នៅ​មុខ​ខ្លោងទ្វា​ប្រត្តិបត្តិការ​សឹក​រង​ស្រុក​ព្រៃ​នប់​ជាប់​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ​ស្រុក​ព្រៃ​នប់…

ខេត្តព្រះសីហនុ ៖ ស្រុក​ព្រៃ​នប់​នៅ​ម៉ោង​ប្រមាណ​ជា​១​រសៀល ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ នេះ នៅ​មុខ​ខ្លោងទ្វា​ប្រត្តិបត្តិការ​សឹក​រង​ស្រុក​ព្រៃ​នប់​ជាប់​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ​ស្រុក​ព្រៃ​នប់ មានការ​ភ្ញាក់ផ្អើល​មនុស្ស​ចោមរោម​មើល​ហាក់បីដូចជា ស្ទើ​តែ​កើតឡើង​ហិង្សា​គ្នា និង​គ្នា​តែ​យ៉ាងណា​ត្រូវ​បាន​ក្រុម​គ្រួសារ​ភាគី​ម្ខាង​ចូលខ្លួន​មក​ការពារ​ក្នេ​ង​ប្រុស​ម្នាក់​ដែល​មាន​អាកា​រៈ​ទន់​ល្វើយ ហើយ​ជាមួយ​គ្នា​នោះ​សមត្ថកិច្ច​បាន​ដល់​កន្លែង​កើតហេតុ ។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ប្រភព​នៅ នឹង​កន្លែង​ថា ជា​ករណី​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន ដោយ​គេ​បានឃើញ​មនុស្ស​ម្នាក់​ត្រូវ​បាន​ជាប់​ខ្នោះដៃ ហើយ​ត្រូវ​ជន​ស៊ី​វិល​លី​ចេញពី​កន្លែង​កើតហេតុ ស្រប​ពេល​ដែល​អាកាសធាតុ​ភ្លៀង​មក​ដល់ ។

ជាមួយ និង​ការ​ឆោឡោ​នេះ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ជា​ករណី​គ្រឿងញៀន ឬ​ជា​ករណី​អ្វី​នោះ​ទេ​ជាមួយ​គ្នា​សុំ​ការ​បំ​ភ្លី​ពី​លោក​ហ៊ីង ច័​ន្ច​រិ​ទ្ធ អធិកា​នគរបាល​ស្រុក​ព្រៃ​នប់​ដែរ តែ​ខ​ល​ចូល​មិន​មាន​អ្នក​ទទួល​នៅ​ម៉ោង​២​និង​៨​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ ។

លុះនៅ​ម៉ោង​៣​និង​២៣​នាទី​រសៀល​ថ្ងៃ​ដដែល​លោក​អធិការ​នគរបាល​ស្រុក​បាន​ប្រាប់​តាម​រយៈ​ទូរស័ព្ទ​មក​វិញ​ថា ការ​ឆោឡោ​នោះ​លោក​ពុំ​បានដឹង​ទេ ព្រោះ​លោក​ជាប់​ទៅ​ប្រជុំ​នៅ​ភ្នំពេញ ទូរស័ព្ទ​បិទ​សម្លេង​មិន​បាន​ឆ្លើយ​តប​ពេល​ទំនាក់ទំនង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ