ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ក្រឡុក Real Madrid ទៀតហើយពេលនេះទារដល់កប់ពពក

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo បាន​ទាមទារ​ក្លិប​របស់​ខ្លួន​តំឡើង​ប្រាក់​ប្រចាំ​អាទិត្យ​ដល់​ទៅ​ជិត​២​លាន​ដុល្លារ​សម្រាប់​កុងត្រា​ថ្មី​នៅ​អេ​ស្ប៉ា​ញ ។ ម្ចាស់​ពាន…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo បាន​ទាមទារ​ក្លិប​របស់​ខ្លួន​តំឡើង​ប្រាក់​ប្រចាំ​អាទិត្យ​ដល់​ទៅ​ជិត​២​លាន​ដុល្លារ​សម្រាប់​កុងត្រា​ថ្មី​នៅ​អេ​ស្ប៉ា​ញ ។

ម្ចាស់​ពាន Ballon d’Or ប្រាំ​ជំនាន់​រូប​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា ពិតជា​ច្រណែន​នឹង​ដៃគូ​ប្រយុទ្ធ​របស់​ខ្លួន​មែន​ដោយសារ​តែ Messi និង Neymar សុទ្ធតែ​បាន​លុយ​ច្រើន​ជាង ។

សម្រាប់ Real Madrid វិញ ប្រហែលជា​មិន​ទទួលយក​សំណើរ​នេះ​ទេ ។ ទី​មួយ​គឺ​ដោយសារ​តែ​អាយុ​របស់ Ronaldo កាន់តែ​ច្រើន ។ នេះ​អាច​នឹង​ថា​បាន​នៅ​មិនយូរ​ទៀត​ទេ Ronaldo នឹង​ចូល​វិវត្តន៍ ។ ទី​២​គឺ​ដោយសារ​តែ Ronaldo ចង់​យក​លុយ​ដែល​បាន​ពី​ប្រាក់​អាទិត្យ​នេះ​ទៅ​ផ្គត់ផ្គង់​ជំនួញរបស់​គេ ។ តើ Real Madrid ព្រមយក​តាម​សំណើ​រដែរ​ឬ​អត់? សូម​រង​ចាំ​មើល​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ