ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​១​ថ្ងៃ​គត់​ដែល​ឆ្នាំ​ភ័យ​ទាំង​៤​មាន​គ្រោះ​ធំ​ត្រូវ​ស៊ែរ​ចេញ​បន្ទាន់

5 ឆ្នាំ មុន

សព្វ អន្តរា​យា​បិ វិនាស​ន្តុ អ​សេស​តោ សូម​ឱ្យ​អន្តរាយ​ទាំងឡាយ​វិនាស​សាបសូន្យ​ទៅ និង​នាំ​ត្រឡប់​មក​វិញ​តែ​នឹង​សុខ​ចម្រើន មាន​ហុងស៊ុយ មាន​ង៉ូ​វ​ហេង មាន​លាភ មាន​លុយ​ធំ​ចូល​មក​ជំនួស​វិញ…

សព្វ អន្តរា​យា​បិ វិនាស​ន្តុ អ​សេស​តោ សូម​ឱ្យ​អន្តរាយ​ទាំងឡាយ​វិនាស​សាបសូន្យ​ទៅ និង​នាំ​ត្រឡប់​មក​វិញ​តែ​នឹង​សុខ​ចម្រើន មាន​ហុងស៊ុយ មាន​ង៉ូ​វ​ហេង មាន​លាភ មាន​លុយ​ធំ​ចូល​មក​ជំនួស​វិញ ។ តាម​ក្បួន​កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ក្នុង​រវាង​មួ​យស​ប្តា​ហ៍​នេះ​គិត​ពី​ថ្ងៃ​ទី​៤ មិថុនា រហូត​ដល់​ថ្ងៃ​ទី​១០ មិថុនា គឺ​ឆ្នាំ​ភ័យ​ទាំង​៤ ខាល កុរ មមែ ច មាន​តែ​មួយ​ថ្ងៃ​គត់​គឺ​នៅ​ថ្ងៃ​ទី​៦ មិថុនា ២០១៨​ខានស្អែក​នេះ​ដែល​ជា​ថ្ងៃឧបោសថសីល​ចំ​ថ្ងៃ​ស្តេច​ពិភពនាគ​ធ្វើ​បា​ដិ​ហារ​ជះ​ចំហាយ​ពិសភ្លើង​មក​លើ​ធ្វើ​ឱ្យ​លោក​អ្នកមាន​រាសី​ធ្លាក់​ចុះ​ខ្លាំង មានរឿង​រកាំរ​កុះ​ជា​ច្រើន​ដោយសារ​តែ​ការងារ​ចូល​មក​ផ្ទួន​ៗ និង​ការ​ចាញ់ល្បិច​កល​គេ​ផ្សេង​ៗ​ទៀត ធ្វើ​ឱ្យ​លោក​អ្នក​មានការ​លំបាក និង​ស្មុគស្មាញ​ក្នុង​ចិត្ត​កាន់តែ​ខ្លាំង ។ ដូច្នេះ​ដើម្បី​បន្ធូរ​ពី​ទុក្ខ​លំបាក​ទាំង​អស់នេះ លោក​អ្នក​ត្រូវ​តែ​រក​ឱកាស​ធ្វើបុណ្យ​ទាន​ខ្លះ ហើយ​ស៊ែរ​បួងសួង កាត់​គ្រោះអាក្រក់​ទាំង​អស់នោះ ប្តូរ​យក​លាភ​សំណាង​ចូល​មក​ជំនួស​វិញ និង​នាំ​ឱ្យ​រូប​អ្នក មាន​រាសី​ឡើង​ខ្ពស់ត្រដែត មាន​តែ​រឿង​ល្អ​ៗ ចូល​ក្នុង​ជីវិត មាន​មនុស្ស​ជា​ច្រើន​ស្រលាញ់​រាប់អាន និង​អបអរ​រាល់​ការងារ​ដែល​បាន​បំពេញ ព្រមទាំង មាន​តែ​មនុស្ស​ល្អ​ៗ​ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់​ៗ​គ្រា ។

ឆ្នាំខាល រាសី​ស្រុត​ចុះ​ខ្លាំង នៅ​ថ្ងៃសីល​ខានស្អែក​នេះ​មិន​ផ្តល់​ផល​ល្អ​ទេ​សម្រាប់​លោក​អ្នក​ដែល​ប្រកបការងារ​ណាមួយ ព្រោះថា​ផល​អាក្រក់​ងាយ​នឹង​កើតឡើង​ខ្លាំង​ណាស់​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មិនសូវ​បាន​ចំណូល​ច្រើន​ប៉ុន្មាន​ទេ និង​ជួប​រឿង​រកាំរ​កុះ​ជា​ច្រើន ពិសេស​មាន​អ្នក​ចាំ​ប៉ែង​ជើង​ដើម្បី​ប្រជែង​យក​លាភ​។ រីឯ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​គប្បី​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​បន្តិច ព្រោះ​មាន​ពួក​អមនុស្ស​នៅ​រាយ​តាម​ផ្លូវ​ចាំ​យាយី​អាយុជីវិត​អ្នក ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​រកាំ​ចិត្តនឹង​គ្នា​ជា​និច្ច ។ លេខ​ហុងស៊ុយ ៥៧០ ។

ឆ្នាំកុរ នៅ​ថ្ងៃសីល​ខានស្អែក​នេះ​យីអ៊ុន​របស់​លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ចូរ​ប្រយ័ត្ន​ពាក្យ​សម្តី តាំង​អារម្មណ៍​ឱ្យ​មាំ កុំ​ឆេវឆាវ​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​ឱ្យ​សោះ​នាំ​ឱ្យ​កើតរឿង ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​ខ្លួន​។ ក្នុង​ការងារ​លោក​អ្នក​អាច​ជួប​រឿង​អាក្រក់​កើតឡើង ដូច្នេះ​គប្បី​ប្រយ័ត្នប្រយែង​បំផុត បើ​ចេះ​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ក៏​ជា​ការ​ប្រសើរ​។ សម្រាប់​អ្នក​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​លាភ​លុយ​ច្រើន​តែ​បោល​ហួស និង​ច្រើន​ជួប​ការ​ចាញ់បោក​គេ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ច្រើន​មានការ​ប្រចណ្ឌ និង​ចាំ​មើល​ទោស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ប្រពៃ​ទាល់តែ​សោះ ។ លេខ​ហុងស៊ុយ ១៦៨ ។

 

ឆ្នាំមមែ នៅ​ថ្ងៃសីល​ខានស្អែក​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនល្អ ធ្វើ​អ្វី​ក៏​ដោយ​គប្បី​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទើប​ពុំ​មាន​បញ្ហា​ចោទ​ឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទី​ជិត​ឆ្ងាយ​តែង​មិន​ហុច​ផល​ផ្លែផ្កា​មក​វិញ​ជាទី​កក់ក្តៅ​ឡើយ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ច្រើន​ជួប​បញ្ហា​ជា​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​ខ្ពស់ ។ ចំពោះ​រឿង​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ច្រើន​តែ​ខ្វែងគំនិត​គ្នា ។ លេខ​ហុងស៊ុយ ៩៩៩

ឆ្នាំច រាសី​ស្រុត​ចុះ​ខ្លាំង នៅ​ថ្ងៃសីល​ខានស្អែក​នេះ​ដោយសារ​យីអ៊ុន​លោក​អ្នក​ធ្លាក់​ចុះ ដូច្នេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ដោយ​ត្រូវ​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិន​អាច​ចូល​មក​បៀតបៀន​បាន ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នឹង​មាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ច្រើន ដូច្នេះ​លោក​អ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ ធ្វើ​ចិត្ត​ឱ្យ​រឹង​មាំ​កុំ​រេ​ទៅ​តាម​ខ្យល់​ទើប​ចៀស​ផុត​ពី​ជម្លោះ​ទាំងពួង ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ ភាគច្រើន​មានគំនិត​ក្នុង​ផ្លូវ​អាក្រក់ ចំពោះ​គ្នា ស្រួល​មិន​ស្រួល​អាច​ផ្ទុះ​ជម្លោះ​ក៏​ថា​បាន ។ លេខ​ហុងស៊ុយ ៥៥៥ ។