ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​គ្មាន​សាច់​ក្រហម​មិន​អាច​បន្ថយ​ជំងឺមហារីក​ពោះវៀន​ឡើយ

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ដែល​មិន​ត្រឹមត្រូវ​មួយ​របស់​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​អាច​បន្ថយ​ការ​កើត​ជំងឺ​មហា​រីក​ពោះវៀន​របស់​មនុស្ស​យើង​បាន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ។ សារព័ត៌មាន​មួយ​នេះ​បាន​រាយការណ៍​នៅ​លើ​ការ​សិក្សា​របស់​អង់គ្លេស​ថ្មី​មួយ​ដែល​មាន​គោលដៅ​ដើម្បី​វាយតម្លៃ​ថា​តើ​របប​អាហារ ខុស​ៗ​គ្នា​មាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះ​វៀនធំ ឬ​អត់​ក្នុង​ខ្លួន​មនុស្ស​ស្រី…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ដែល​មិន​ត្រឹមត្រូវ​មួយ​របស់​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​អាច​បន្ថយ​ការ​កើត​ជំងឺ​មហា​រីក​ពោះវៀន​របស់​មនុស្ស​យើង​បាន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ។ សារព័ត៌មាន​មួយ​នេះ​បាន​រាយការណ៍​នៅ​លើ​ការ​សិក្សា​របស់​អង់គ្លេស​ថ្មី​មួយ​ដែល​មាន​គោលដៅ​ដើម្បី​វាយតម្លៃ​ថា​តើ​របប​អាហារ ខុស​ៗ​គ្នា​មាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះ​វៀនធំ ឬ​អត់​ក្នុង​ខ្លួន​មនុស្ស​ស្រី ។

ជំងឺមហារីក​ពោះវៀន​គឺជា​ជំងឺមហារីក​ដែល​កើតឡើង​ញឹកញាប់​ជាងគេ​បំផុត​ចំណាត់​ថ្នាក់​ទី​ពីរ​លើ​មនុស្ស​ស្រី​ក្នុង​ទូរ​ទាំង​ពិភពលោក ។ តាម​ការ​សិក្សា មុន​ៗ​គេ​បាន​ភ្ជាប់​ការ​ទាក់ទង​ទៅ​លើ​ការ​ញ៉ាំ​សាច់​ក្រហម​ជាមួយនឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ពោះវៀន​។ ភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​លើ​ជំងឺមហារីក​បាន​ធ្វើ​ចំណាត់ថ្នាក់​សាច់​ក្រហម​ថា ជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក ដែល​វា​អាច​បង្ក​ជា​មហារីក​លើ​មនុស្ស​យើង​បាន ។

យ៉ាងណាមិញ វា​មិនសូវ​ច្បាស់​ថា របប​អាហារ​បួស និង​អាហារ​មាន​ជាតិ​សាច់​តិច​មាន​ជាប់​ទាក់ទង​នឹង​ការ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀន​ឬ​អត់​ឡើយ ។ ថ្វីបើ​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ខាងលើ​និយាយ​បែប​នេះ​ក៏​ដោយ តែ​ការ​សិក្សា​មិន​បាន​រក​ឃើញ​ថា របប​អាហារ​គ្មាន​ជាតិ​សាច់​ក្រហម អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ។

ការ​ទាក់ទង​មួយ​គ្រាន់​ត្រូវ​បាន​រក​ឃើញ​ទៅ​លើ​មហារីក​ចុង​ពោះវៀនធំ និង​ចំនួន​នៃ​ស្ត្រី​មាន​ជំងឺមហារីក​ប្រភេទ​នេះ​គឺ​តិច​ប៉ុណ្ណោះ មាន​ន័យ​ថា​វា​មានឱកាស​មួយ​ក្នុង​ការ​រក​ឃើញ ។

យ៉ាងណាមិញ​តាម​ក្បួន​ណែនាំ​របស់​អង់គ្លេស​នា​ពេល​បច្ចុប្បន្ន​នេះ​ទៅ​លើ​សាច់​ក្រហម គឺ​មិន​មានការ​ប្រែប្រួល​ឡើយ វា​ត្រូវ​បាន​គេ​ណែនាំ​ថា អ្នក​ដែល​ញ៉ាំ​សាច់​ក្រហម​ឬ​សាច់​កៃ​ឆ្នៃ​មិន​ច្រើន​ជាង​៧០​ក្រាម​ក្នុង​មួយ​ថ្ងៃ​គឺជា​រឿង​ល្អ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ