ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​យ៉​យ​ជួប​ស៊យទួញ​យំ​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង និង​ជា​អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​អ្នកស្រី​នួន សារី ហៅ​យាយ​យ​យ ជួប​ស៊យ​ទាំង​ព្រឹក ហើយ​ធ្វើ​ឲ្យ​គាត់​យំ ។ ត្រូវ​ចោរឆក់​កាបូប​បាត់បង់​ប្រាក់​អស់​ជិត​៣​ពាន់​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង និង​ជា​អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​អ្នកស្រី​នួន សារី ហៅ​យាយ​យ​យ ជួប​ស៊យ​ទាំង​ព្រឹក ហើយ​ធ្វើ​ឲ្យ​គាត់​យំ ។ ត្រូវ​ចោរឆក់​កាបូប​បាត់បង់​ប្រាក់​អស់​ជិត​៣​ពាន់​ដុល្លារ ។ ការ​ឆក់​នោះ​ខណៈ​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី​ចេញ​ទៅ​សម្តែង កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

កូន​របស់​យាយ​យ​យ លោក​ខេ​ង រតនៈ ហៅ​នាយ​ព្រែក ឲ្យ​ដឹង​ថា ម្តាយ​របស់​នាយ​ត្រូវ​ចោរឆក់​កាបូប​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៃ​ដា ខណៈ​ពេល​ដែល​គាត់​បាន​ជិះ​ម៉ូតូ​កង់​បី​ចេញ​ទៅ​ចូលរួម​សម្តែង​សម្តែង​ក្នុង​កម្មវិធី​មួយ ។ ក្នុង​កាបូប​នោះ​រួម​មាន ទូរស័ព្ទ​ដៃ ចិញ្ចៀន​ពេជ្រ​​មួយ​វង់ និង​លុយ​ជិត​១០០០​ដុល្លារ សរុប​ទៅ​ជិត​៣០០០​ដុល្លារ ។ យាយ​យ៉​យ​ជួប​ស៊យ​ទាំង​ព្រឹក ហើយ​ប៊ិះ​ធ្លាក់​ពីលើ​ម៉ូតូ​កង់​បី​ទៀត​ព្រោះ​ប្រទាញប្រទង់​ជាមួយ​ចោរ ។

បើ​តាម​លោក​ខេ​ង រតនៈ ក្រោយ​ជួប​ហេតុការណ៍​នោះ​មក ម្តាយ​របស់​នាយ​បាន​យំ​សោក​​ស្ដាយ ព្រោះ​ជា​ទ្រព្យ​បាន​ពី​កម្លាំង​ញើស​ឈាម​គាត់​ក្នុង​អាជីព​សិល្បៈ ។ មិន​តែប៉ុណ្ណោះ​គាត់​ភ័យ​ចង់​ឈឺ​ថែម​ទៀត​ផង ។

បើ​ទោះបីជា​ជួប​ហេតុការណ៍​ដ៍​អាក្រក់​នោះ​ក៏​ដោយ យាយ​យ​យ នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ទៅ​សម្តែង បើ​ទោះបីជា​គាត់​អារម្មណ៍មិនល្អ​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ