ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​បីកូន​អាយុ​២​ខែ​លោតទឹក​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ប្តី​ជា​ជនជាតិ​បរទេស​ទើប​សម្រាល​កូនស្រី​បាន​អាយុ​២​ខែ​ខូចចិត្ត​រឿង​ប្តី​លួច​មាន​ស្រី​ថ្មី ប៉ុនប៉ង​ទៅ​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​សម្លាប់​ខ្លួន បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​នៅ​ចំណុច​ស្ថានីយ​ប្រេង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ប្តី​ជា​ជនជាតិ​បរទេស​ទើប​សម្រាល​កូនស្រី​បាន​អាយុ​២​ខែ​ខូចចិត្ត​រឿង​ប្តី​លួច​មាន​ស្រី​ថ្មី ប៉ុនប៉ង​ទៅ​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​សម្លាប់​ខ្លួន បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​នៅ​ចំណុច​ស្ថានីយ​ប្រេង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

 តាម​ប្រភព​ព័​ត៌​មាន​ពី​សមត្ថកិច្ច​បាន​រៀបរាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​បានឃើញ​ស្ត្រី​ម្នាក់​ឈ្មោះ ខេ​ង ណា​វី អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ម្តុំ​រោងកុន​លុ​ច្ស បាន​ដើរមក​ពី​ផ្ទះ​មាន​ទាំង​បីកូន​ស្រី​អាយុ​២​ខែ​មក​ជាមួយផង​ រួច​ក៏​បាន​បីកូន​ដើរ​ឡើង​ស្ពាន​ជ្រោយចង្វារ​ថ្មី​បម្រុង​នឹង​ឡើង​លើ​បង្កាន់ដៃស្ពាន​ដើម្បី​លោតទឹក​សម្លាប់​ខ្លួន ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ឃាត់​ទាន់​ពេលវេលា ហើយ​នាំ​ស្ត្រី​ម្នាក់​​នោះ​ចុះ​ទៅ​អង្គុយ​នៅ​ស្ថានីយ​ប្រេង​ក្បែរ​នឹង​រង្វង់​មូល​កួច​កាណុង​ដើម្បី​ធ្វើការ​សួរនាំ ។ 

តាម​សម្តី​របស់​ស្ត្រី​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​រស់នៅ​ជាមួយ​ជនជាតិ​បរទេស​ម្នាក់​រហូត​បានកូន​ស្រី​ម្នាក់​អាយុ​២​ខែ ស្រាប់តែ​ប្តី​ជា​ជនជាតិ​បរទេស​នោះ​បាន​ធ្វើបាប​ចិត្ត​គាត់​ណាស់​ដោយ​លួច​មាន​ស្រី​នៅ​ខាងក្រៅ ទើប​ធ្វើ​ឲ្យ​គាត់​សម្រេចចិត្ត​គិត​ខ្លី​ទៅ​លោត​ទឹកតែ​សម្លាប់​ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ លោក គង់ សុភា​រិ​ទ្ធ អធិការរង​ខណ្ឌដូនពេញ បាន​ជួយ​លួងលោម​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង ទើប​ស្ត្រី​ខាងលើ​ព្រម​ឡើង​ជិះ​ម៉ូតូ​ជាមួយ​សមត្ថកិច្ច​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ