ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនុំអីសម្បើមម្ល៉េះ… ចាក់.កផ្តាច់ជីវិតស្ត្រី៥១ឆ្នាំ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ស្ត្រី​ម្នាក់​អាយុ​៥១​ឆ្នាំ បានត្រូវ​ជន​មិន​ស្គាល់​មុខ​ ចាក់.ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្នុង​ដីចម្ការ​មួយ​ ចម្ងាយ​ពី​ភូមិ​ជាង​៤​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​សែន​តេជះ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត…

ខេត្តព្រះវិហារ ៖ ស្ត្រី​ម្នាក់​អាយុ​៥១​ឆ្នាំ បានត្រូវ​ជន​មិន​ស្គាល់​មុខ​ ចាក់.ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្នុង​ដីចម្ការ​មួយ​ ចម្ងាយ​ពី​ភូមិ​ជាង​៤​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​សែន​តេជះ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី៣១ ខែឧសភា​កន្លង​ទៅ ។

លោក​វរសេនីយ៍ត្រី ញ៉ែ​ម សុភាព អធិការរង​នគរបាល​ស្រុក​ជាំ​ក្សាន្ត ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាក់ក​សម្លាប់​នោះ​ឈ្មោះ ហៀ​ប សុភាព មាន​ទី​លំ​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។ ឃាតករ​មិន​ស្គាល់​មុខ បាន​ចាក់ក​ស្ត្រី​រង​គ្រោះ​ពី​ខាងឆ្វេង​ធ្លាយ​ទៅ​ខាងស្តាំ​ដាច់​ឆ្អឹង​ក បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ។

លោក​ថ្លែង​ថា ប​ច្ច​ប្បន្ន​ កម្លាំង​ជំនាញ​កំពុងសាកសួរ​ជនជាប់សង្ស័យ​ម្នាក់ ដែល​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្តី​ជា​ច្រើន​លើក​ពី​បញ្ហា​ព្រំ​ដីចម្ការ​ជាប់​គ្នា​ជាមួយ​ជន​រង​គ្រោះ ក្រោយ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ចំណុច​កើតហេតុ ដើម្បី​បន្ត​ធ្វើការ​ស្រាវជ្រាវ​វែកមុខ​ជន​ដៃដល់ ផ្តន្ទាទោស​តាម​ច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ