ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សង្ស័យពេក​ ក៏​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់​ជួល…មិន​ដឹង​តាំង​ពីពេលណា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ជម្ងឺ​ប្រចាំ​កាយ​ច្រើន​មុខ​ពេក​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្នាក់ឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​៣ ខែមិថុនា នៅផ្ទះ​គ្មាន​លេខ ក្នុង​បន្ទប់​ជួល​លេខ C៦ ផ្លូវ​៨BT ភូមិ​សន្សំ​កុសល​១…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ជម្ងឺ​ប្រចាំ​កាយ​ច្រើន​មុខ​ពេក​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្នាក់ឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​៣ ខែមិថុនា នៅផ្ទះ​គ្មាន​លេខ ក្នុង​បន្ទប់​ជួល​លេខ C៦ ផ្លូវ​៨BT ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ​។

ស្ត្រី​ដែល​ស្លាប់​ឈ្មោះ លី​នី សា​បេ​ត ហៅ​ក្រៅ​ថា ស្រី​និ​ច អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​ផ្សារ​ដេប៉ូ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​រយៈពេល​៧​ឆ្នាំ​ហើយ​។

តាម​ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ម្នាក់​ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ស្ត្រី​ដែល​ស្លាប់​បាន​ប្រាប់​អោយ​ដឹង​ថា ស្ត្រី​ម្នាក់​នេះ​មាន​ជម្ងឺ​រុំ​ា​រៃ​ប្រចាំ​កាយ ជា​យូរណាស់​មក​ហើយ ដោយ​មាន​ជំងឺ​ខ្សោយ​ដូង និង​ឧស្សាហ៍​គាំងបេះដូង ហើយ​ធ្លាប់​ធ្វើការ​ព្យាបាល​ច្រើន​ដង​ហើយ និង​ទទួល​ការ​វះកាត់​ចំនួន​២​ដង​រួច​មក​ហើយ រាល់ថ្ងៃ​គាត់ ត្រូវ​លេបថ្នាំ​ជា​ប្រចាំ និង​បាន​ចាក​ចេញពីផ្ទះ​មក​រស់នៅ នឹង​ធ្វើការ​ខាងក្រៅ​តែ​ម្នាក់ឯង​ច្រើន​ឆ្នាំ​មក​ហើយ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បន្ទប់​ជួល​ជាប់​គ្នា​ជាមួយ​បន្ទប់​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ដេក​ស្លាប់​នោះ នាង​មក​រស់នៅ​ទី​នេះ​រយៈពេល​៧​ឆ្នាំ​មក​ហើយ ពួក​គាត់​ក៏​ដឹង​ថា​មាន​ជម្ងឺខ្សោយបេះដូង​ផង​ដែរ នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នោះ គឺ​នៅ​វេលា​ម៉ោង​៩​ព្រឹក មិនឃើញ​នាង​​បើកទ្វារ​បន្ទប់​សោះ ធ្វើ​ឲ្យ​អ្នក​ជិតខាង​គោះ​ទ្វារ​ហៅ​អោយ​ក្រោក​រក​ញ៉ាំ​បាយ​ញ៉ាំ​ទឹក​ពេល​ព្រឹក តែ​មិន​លឺ​សំឡេង​ឆ្លើយ​តប ពួក​គាត់​ស្មាន​តែ​មិន​ទាន់​ក្រោក​ពី​គេង ក៏​ឈប់​គោះ​ទ្វារ​ហៅ ហើយ​ក៏​ចេញ​ទៅ​វិញ​រៀង​ៗ​ខ្លួន ។ លុះដល់​ម៉ោង​១១​នឹង​៣០​នាទី​ថ្ងៃត្រង់ ពួក​គាត់​បាន​មក​ហៅ​ម្តងទៀត នៅ​តែ​មិន​មាន​សម្លេង​ឆ្លើយ​តប ពួក​គាត់​គិត​ថា​ប្រហែលជា​នាង​មិន​ស្រួលខ្លួន លេបថ្នាំ​គេង​លក់​ពេល​ថ្ងៃ​ហើយ​ទើប​មិន​ឆ្លើយ​តប ដោយ​ខ្លាច​រំខាន ពួក​គាត់​ក៏​ចេញ​មក​វិញ​អស់ លុះ​មក​ដល់​វេលា​កើតហេតុ នៅ​តែ​មិនឃើញ​នាង​ចេញពី​ក្នុង​បន្ទប់ទៀត​ ដោយ​សង្ស័យ​ក៏​ទៅ​ហៅ​ម្តងទៀត នៅ​តែ​មិន​ឆ្លើយ​តប​ទៀត ទើប​ពួក​គាត់​បាន​រាយការណ៍​ទៅ​ម្ចាស់ផ្ទះ ហើយ​ក៏​សម្រេចចិត្ត​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់​ចូល ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​គ្រែ​តែ​ម្នាក់ ដោយ​ពួក​គាត់​មិនដឹង​ច្បាស់​ថា​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ​។

ភ្លាម​ៗ​នោះ​ដែរ ក៏​បាន​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​ជំនាញ​នៅ​មូលដ្ឋាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ នឹង​ធ្វើកោសល្យវិច័យ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​ពិតមែន ដោយ​ខាង​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​បណ្តាល​មក​ពី​គាំងបេះដូង ។

នៅ​ក្នុង​បន្ទប់​ជួល​នោះ​ដែរ សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ថ្នាំ​ជា​ច្រើន គឺ​សុទ្ធតែ​ជា​ថ្នាំ​សម្រាប់​អ្នកមាន​ជម្ងឺខ្សោយបេះដូង នឹង​ថ្នាំ​មួយ​ប្រភេទ​ទៀត​គឺជា​ថ្នាំ​រំលាយ​ឈាម​។ ក្រោយ​ពី​ពិនិត្យ​នឹង​ធ្វើ​កោសល្យវិច័យ​រួច​មក សព​ត្រូវ​បាន​ប្រគល់​អោយ​សាច់ញាតិ​ទទួលយក​ទៅ​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ