ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​ជ្រួលច្របល់​ដែល​ឡ​សត្វ​ឃា​ដ​ផ្សារ​កំពង់​ពពិល​ទារ​លុយ​លើស​ចំនួន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖  ក្រុម​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​កំពង់​ពពិល​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​បាន​ចោទប្រកាន់​លោក ឡាំ ហ៊ា​ង ម្ចាស់​ឡ​សត្វ​ឃា​ដ​ផ្សារ​កំពង់​ពពិល​ថា បាន​ជំរិត​ទារ​លុយ​ពី​ក្រុម​អាជីវករ​ថ្លៃ​កាប់​ជ្រូក​នៅ​ក្នុង​ឡ​សត្វ​ឃា​ដ លើស​ចំនួន​កំណត់​នៅ​ក្នុង​សៀវភៅ​បន្ទុក…

ខេត្តព្រៃវែង ៖  ក្រុម​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​កំពង់​ពពិល​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​បាន​ចោទប្រកាន់​លោក ឡាំ ហ៊ា​ង ម្ចាស់​ឡ​សត្វ​ឃា​ដ​ផ្សារ​កំពង់​ពពិល​ថា បាន​ជំរិត​ទារ​លុយ​ពី​ក្រុម​អាជីវករ​ថ្លៃ​កាប់​ជ្រូក​នៅ​ក្នុង​ឡ​សត្វ​ឃា​ដ លើស​ចំនួន​កំណត់​នៅ​ក្នុង​សៀវភៅ​បន្ទុក ហើយ​ការ​ជំរិត​ទារ​បែប​នេះ គឺ​បាន​កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ ។

ក្រុម​អាជីវករ​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ដែល​ពួក​គាត់​ធ្លាប់​បានដឹង​នៅ​ក្នុង​សៀវភៅ​បន្ទុក​របស់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គេ​កំណត់​ឲ្យ​ម្ចាស់​ឡ​សត្វ​ឃា​ដ​យក​ពី​ក្រុម​អាជីវករ​ថ្លៃ​កាប់​ជ្រូក​១​ក្បាល​តែ​៥​ពាន់​រៀល​នោះ​ទេ ប៉ុន្តែ​គេ​យក​ជាក់ស្តែង​សព្វ​ថ្ងៃនេះ គឺ​១​ក្បាល​៧​ពាន់​រៀល​ឯណោះ ចំណែក​សត្វ​គោ​វិញ​អាជីវករ​កាប់​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​មិន​ដែល​ចូល​កាប់​ក្នុង​ឡ​សត្វ​ឃា​ដ​ទេ ប៉ុន្តែ​ក៏​ម្ចាស់​ឡ​តម្រូវ​ឲ្យ​បង់​ក្នុង​មួយ​ក្បាល​៥​ពាន់​រៀល​ដែរ ហើយ​បើ​អ្នក​ណា​មិន​ព្រម​បង់​ឬ​តវ៉ា​គេ​មិន​កាប់​ជ្រូក​ឲ្យ និង​មិន​ឲ្យ​ដាក់​លក់​ក្នុង​ផ្សារ​តែ​ម្តង ។
អាជីវករ​ទាំងនោះ​បាន​បញ្ជាក់​ថា ក្រៅពី​ការ​ទារ​យក​លុយ​លើស​សៀវភៅ​បន្ទុក​ហើយ​នោះ​ក្រុម​អាជីវករ​មួយ​ចំនួន​ដែល​យក​សាច់​ពី​ផ្សារ​ផ្សេង​ៗ​នៅ​ក្នុង​ឃុំ​ជិត​ៗ​គ្នា ដែល​បងប្អូន​ផ្ញើ​ឲ្យ​ជួយ​លក់​នៅ​ក្នុង​ផ្សារ​កំពង់​ពពិល​នេះ​ក៏​លោក​ឡាំ ហ៊ា​ង ម្ចាស់​ឡ​សត្វ​ឃា​ដ​បង្ខំ​ឲ្យ​បង់ប្រាក់​ដូច​គ្នា​ដែរ ទោះបី​មិន​បាន​ចូល​កាប់​នៅ​ក្នុង​ឡ​របស់​លោក​ក៏​ដោយ ។ ដោយ​លោក​អះអាង​ថា លោក​បាន​ម៉ៅ​ការ​ដាច់​ពី​រដ្ឋ​ហើយ នៅ​ក្នុង​បរិវេណ​ផ្សារ​កំពង់​ពពិល​នេះ ដូច្នេះ​ទោះ​កាប់​សាច់​នៅឯណា​ក៏​ដោយ ឲ្យ​តែ​យក​មក​លក់​នៅ​ក្នុង​ផ្សារ​នេះ គឺ​ត្រូវ​តែ​បង់លុយ​ឲ្យ​លោក បើ​មិន​បង់​មិន​ឲ្យ​លក់ដាច់​ខាត ។
ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ​ក្រុម​អ្នក​សារព័ត៌​មានបាន​ចុះ​ទៅ​ដល់ទី​តាំង​ឡ​សត្វ​ឃា​ដ​ផ្សារ​កំពង់​ពពិល និង​ផ្ទះ​របស់​លោក​ឡាំ ហ៊ា​ង ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែ​លោក​ឡាំ ហ៊ា​ង ពេល​ឃើញ​អ្នក​សារព័ត៌មាន​បែរជា​ចូល​សំ​ង្ងំ​ក្នុងផ្ទះ ធ្វើ​មិនដឹង ដោយ​មិន​ព្រម​ជួប និង​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​អ្នក​ព័ត៌មាន​ឡើយ ។
ដោយឡែក​លោក ស្រេង វ៉​ន អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ចំពោះ​ឡ​សត្វ​ឃា​ដ​នៅ​ផ្សារ​កំពង់​ពពិល​នេះ នៅ​ក្នុង​សៀវភៅ​បន្ទុក​កំណត់​ឲ្យ​ម្ចាស់​ឡ​យក​ពី​អាជីវករ​ជ្រូក​មួយ​ក្បាល​តម្លៃ​តែ​៥​ពាន់​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​បើ​មានការ​យក​លើស​ពី​នេះ គឺ​ខុសច្បាប់​ហើយ ។ ជាមួយ​គ្នា​នោះ​រឿង​បងប្អូន​អាជីវករ​យក​សាច់​ពី​ទីតាំង​ផ្សេង​មក​លក់​នៅ​ក្នុង​ផ្សារ​កំពង់​ពពិល​នោះ វា​ជា​កាតព្វកិច្ច​របស់​មន្ត្រី​ពេទ្យសត្វ​ដែល​ត្រូវ​ចុះ​ទៅ​ពិនិត្យ​មុន​ឲ្យ​ដាក់​លក់ គឺ​មិន​ពាក់​ព​ន្ធ័ និង​ខាង​ម្ចាស់​ឡ​សត្វ​ឃា​ដ​នោះ​ទេ ហើយ​ម្ចាស់​ឡ​ក៏​គ្មាន​សិទ្ធិ​ទៅ​ទារ​យក​ប្រាក់​ពី​អាជីវករ​ដែរ បើ​មានការ​ទារ​យកមែន វា​ជា​រឿង​ខុសច្បាប់ អាជីវករ​មាន​សិទ្ធិ​ប្តឹង ។
លោក ស្រេង វ៉​ន​បាន​បញ្ជាក់​ថា ជុំវិញ​រឿងរ៉ាវ​នៅ​ក្នុង​ផ្សារ​កំពង់​ពពិល​នេះ​មិន​ដែល​មាន​អាជីវករ ឬ​អ្នកស្រុក​ណា​រាយការណ៍​ប្តឹង​ទៅ​ខាង​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ឡើយ ហេតុនេះ​ហើយ​ទើប​ខាង​មន្ទីរ​មិន​បានដឹង ប៉ុន្តែ​នៅ​ពេល​នេះ លោក​និង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​មើល និង​ចាត់វិធានការ​ទៅ​តាម​ច្បាប់ ៕

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ