ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អ្នក​គ្មាន​ការងារ​ ​ធ្លាក់​មក​ស្មើ​កម្រិត​ដូច​ឆ្នាំ​1969

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កំណើន​ការងារ​នៅ​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ធ្លាក់​ចុះ​មក​ស្មើ​ត្រឹមតែ​៣,៨%​ប៉ុណ្ណោះ ដែល​ដូច​គ្នា​នឹង​អត្រា​កាលពី​ឆ្នាំ​១៩៦៩ ដែរ ។ នាយកដ្ឋាន​ការងារ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក​មើលឃើញ​មាន​ការ​ងារ​ប្រមាណ​២៣​ម៉ឺន​៣​ពាន់​កន្លែង​ត្រូវ​បាន​បង្កើត​ឡើង គឺ​ច្រើន​ជាង​ចំនួន​ការងារ​ថ្មី​ៗ​ប្រមាណ​១៥​ម៉ឺន​៩​ពាន់​កន្លែង​នៅ​ខែមេសា កន្លង​មកនេះ…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កំណើន​ការងារ​នៅ​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ធ្លាក់​ចុះ​មក​ស្មើ​ត្រឹមតែ​៣,៨%​ប៉ុណ្ណោះ ដែល​ដូច​គ្នា​នឹង​អត្រា​កាលពី​ឆ្នាំ​១៩៦៩ ដែរ ។

នាយកដ្ឋាន​ការងារ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក​មើលឃើញ​មាន​ការ​ងារ​ប្រមាណ​២៣​ម៉ឺន​៣​ពាន់​កន្លែង​ត្រូវ​បាន​បង្កើត​ឡើង គឺ​ច្រើន​ជាង​ចំនួន​ការងារ​ថ្មី​ៗ​ប្រមាណ​១៥​ម៉ឺន​៩​ពាន់​កន្លែង​នៅ​ខែមេសា កន្លង​មកនេះ ។

របាយការណ៍​នេះ​បង្ហាញ​ថា ការ​លូតលាស់​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​នៅ​តែ​កើត​មាន​ឡើង ហើយ​ប្រៀប​ដូច​ជា​កើន​កាន់តែ​លឿន​ថែម​ទៀត​។ ក្រុមហ៊ុន​នានា​បាន​បោះបង់​ការ​ភ័យ​ព្រួយ​ពី​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ក្នុង​ពិភពលោក​ផង​ដែរ ។

​លោក Scott Anderson ប្រធាន​សេដ្ឋវិទូ​នៅ​ធនាគារ Bank of the West បាន​និយាយ​ថា ៖« របាយការណ៍​ការងារ​នៅ​ខែឧសភា​នេះ បាន​បង្ហាញ​ពី​ភាពរឹងមាំ និង​ទំហំ​ដ៏​អស្ចារ្យ​នៃ​កំណើន​ការងារ​ធ្វើ ដែល​ខ្ពស់​ជាង​ការ​គិត​ទុក​របស់​សេដ្ឋវិទូ​ភាគច្រើន​ទៅ​ទៀត » ។

ខណៈ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ធ្លាក់​ចុះ​នេះ ក្រុមហ៊ុន​នានា​បាន​រអ៊ូរទាំ​ថា ពួក​គេ​កំពុង​តែ​លំបាក​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​ជំនាញ​គ្រប់គ្រាន់ ។

ទិន្នន័យ​ការងារ​ដ៏​ល្អ​ប្រសើរ​នេះ អាច​បន្ត​ធ្វើ​ឲ្យ​ធនាគារជាតិ​បង្កើន​អត្រា​ការ​ប្រាក់​នៅ​ឆ្នាំ​២០១៨​នេះ ប្រមាណ​ពី​២​ទៅ​៣​ដង​បន្ថែម​ទៀត ។

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​អ្នករៀន​ចប់​វិទ្យាល័យ គឺ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​ស្មើ​ត្រឹមតែ​៣,៩%​ក្នុង​ខែមេសា ដែល​ជា​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​១៧​ឆ្នាំ​មកនេះ (​តាំងពី​ខែមេសា ឆ្នាំ​២០០០ មក​) ។

ចំណែក​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​ពលរដ្ឋ​អា​មេ​រិ​ក​ស្បែក​ខ្មៅ​វិញ ក៏​បាន​ធ្លាក់​ចុះ​មក​ស្មើ​ត្រឹម​៥,៩% ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ