ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលតាមកាមេរ៉ាសុវត្ថិភាព ​ចោរនីនចារទាំងនេះ គាស់ទូដែក​​ទាំង២យូរណាស់ទម្រាំ​បាន​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរ​បិទមុខ​១​ក្រុម​ បាន​ផ្លោះ​របង​ចូលទៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​យីហោ ​«​ម៉ា​រូ​ឈុ​ន​» និង​បាន​គាស់​ទ្វារ​បន្ទប់គណនេយ្យ​ចូល​ទៅ​គាស់​ទូដែក​ចំនួន​២ ។ ទោះបីជា​បែប​ណា​ក្តី ទំហំ​នៃ​ការ​បាត់​​បង់ ​មិន​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ឡើយ…

រាជធានី​ភ្នំពេញ ៖ ចោរ​បិទមុខ​១​ក្រុម​ បាន​ផ្លោះ​របង​ចូលទៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​យីហោ ​«​ម៉ា​រូ​ឈុ​ន​» និង​បាន​គាស់​ទ្វារ​បន្ទប់គណនេយ្យ​ចូល​ទៅ​គាស់​ទូដែក​ចំនួន​២ ។ ទោះបីជា​បែប​ណា​ក្តី ទំហំ​នៃ​ការ​បាត់​​បង់ ​មិន​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ឡើយ ។ ចំណែក​ក្រុម​ចោរ​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល​ ដោយ​សុវត្ថិ​ភាព​អស់​ដែរ ។ តាម​ប្រភព​ថា ទូដែក​ទាំង​២​​ដែល​ចោរ​គាស់​ គឺ​ទូដែក​មួយ​ដាក់​លុយ​ និង​ទូដែក​១​ទៀត​ដាក់​ឯកសារ​សំខាន់​ៗ​​នានា ។

ហេតុការណ៍​ខាងលើ​នោះ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨ ​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣ មិថុនា ចូល​ម៉ោង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​យីហោ​«​ម៉ា​រូ ឈុ​ន​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ផ្សារ​ទួល​ពង្រ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តាម​ការ​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ​ក្រុម​ចោរ​មាន​គ្នា​ច្រើន​នាក់​ពាក់​ម៉ាស់​បិទមុខ បាន​ធ្វើ​សកម្មភាព​គាស់​ទូដែក​ទាំង​២​នោះ ​រយៈពេល​យូរ​ទម្រាំ​តែ​គាស់​បាន ។ ចំណែក​ការ​បិទមុខ​របស់​ពួក​ចោរបាន​បង្ហាញ​ថា​ អាច​ជា​មនុស្ស​ដែល​គេ​ស្គាល់ ។ ពួក​ចោរ​បាន​កាត់​លួស​បន្លា​របង​ពី​ចំហៀង ដែល​ជា​កន្លែង​ស្ងាត់​ចូល​ទៅ​ក្នុង​រោងចក្រ ហើយ​ពេល​ធ្វើ​សកម្មភាព​បាន​សម្រេច ក៏​បាន​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល​នោះ​វិញ​ដែរ​ដោយ​សុវត្ថិភាព ។ ចំណែក​ប្រាក់​ដែល​ត្រូវ​បាត់បង់​នោះ​មិន​ទាន់​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ គ្មាន​អ្នក​ណា​ហ៊ាន​និយាយ ។ ចំណែក​តែ​លុយ​សម្រាប់​បើក​ឲ្យ​កម្មករ នៅ​មិន​ទាន់​បាន​យក​ទៅ​ទុក​នៅ​ទីនោះ​នៅឡើយ​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រុម​ចោរ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣ មិថុនា ហើយ​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​មិន​បានដឹង​ទេ ទំនង​ដេក​លក់​អស់ ។ រហូត​ដល់​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​ថៅកែ​ចូល​ទៅ​ដល់​ក្នុង​រោងចក្រ ហើយ​ចូល​ទៅ​ពិនិត្យ​ឯកសារ​នៅ​ក្នុង​បន្ទប់​នោះ ស្រាប់តែ​ឃើញ​មាន​ស្នាម​គាស់​បន្ទប់​និង​គាស់​ទូដែក​យ៉ាង​អា​រាត់​អា​រាយ ។ ចំណែក​អី​វាន់​មាន​ស្ថានភាព​រប៉ាត់រប៉ាយ​ពេញ​បន្ទប់ ។ បន្ទាប់​មក​ក៏​បាន​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ដើម្បី​កសាង​សំណុំរឿង​ស្រាវជ្រាវ​រក​ក្រុម​ចោរ​ទាំងនោះ ។

យូរ​ៗ​ម្តង​រឿង​ចោរលួច​គាស់​ទូដែក តែង​បាន​កើត​មាន ហើយ​ក៏​ច្បាស់លាស់​ថា បើ​ចោរ​ក្នុង​មិន​ឱ្យដៃ​ចោរ​ក្រៅ​ច្បាស់​ជា​រក​មិនឃើញ​នោះ​ទេ ហើយ​ចោរ​ពី​ក្រៅ​ប្រហែល​មិន​ប្រថុយ​គាស់​បន្ទប់​ដាក់​ទូដែក​រោងចក្រ​បាន​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ