ក្រោយ​រដ្ឋបាល​ចាប់​គ្រឿងចក្រ​កាយ​ដី​ក្រោយ​អនុ​វិទ្យាល័យ​ផ្សារ​ព្រំ​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ


ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៨ បន្ទាប់​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ដឹកនាំ​ដោយ​លោក មិន រ៉ា​វុ​ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​នៅ​ខាងក្រោយ​សាលារៀន អត់​មានច្បាប់​ត្រូវ​បាន​ដោះ​លែង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ខាងក្រោយ​សាលា​អនុ​វិទ្យាល័យ​ផ្សារ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ និង​រថយន្ត ដែល​ជីក​កាយ​ដី ខណៈ​សង្ស័យ​ថា អត់​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពុងធ្វើការ​សាកសួរ​ទៅ​ម្ចាស់​គ្រឿងចក្រ និង​អ្នកបើកបរ​រថយន្ត​នៅ​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក មិន រ៉ា​វុ​ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ដំណឹង​ថា មាន​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ និង​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​នៅ​ខាងក្រោយ​សាលារៀន​អនុ​វិទ្យាល័យ​អត់​មានច្បាប់ ទើប​ខាង​លោក​បាន​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន​ចុះ​ឃាត់​តែ​ម្តង ។ លោក​បន្ត​ថា ក្រោយមក​ដោយ​មានការ​សម្របសម្រួល​ខាង​លោក​ក៏​ប្រគល់​គ្រឿងចក្រ​ទៅ​ឱ្យ​ម្ចាស់​គេ​វិញ​ដោយ​ធ្វើ​កិច្ចសន្យា ។

បើ​តាម​មេការ​គ្រឿងចក្រ​ខាងលើ​ឈ្មោះ លី​ន បានឱ្យ​ដឹង​ថា ខាង​លោក​យក​គ្រឿងចក្រ​ទៅ​ជីកដី​ខាងលើ ដើម្បី​ជួយ​ពង្រាប​ធ្វើ​ទីលាន​ហាត់​កីឡា​របស់​សិស្សានុសិស្ស​រៀន​នៅ​អនុ​វិទ្យាល័យ​ខាងលើ ខណៈ​កំពុង​ជីក​កកាយ​ដី ស្រាប់តែ​មានការ​ឃាត់​មិន​ឱ្យធ្វើ និង​ហៅ​ម្ចាស់​រថយន្ត​យក​ទៅ​សួរនាំ ហើយ​ខាង​លោក​ក៏​សុំ​ជួយ​សម្របសម្រួល​យក​គ្រឿងចក្រ​មក​វិញ ។ លោក​បន្ត​ថា ពេល​នេះ​ដើម្បី​កុំឱ្យ​រញ៉េរញ៉ៃ ខាង​លោក​ផ្អាក​ជីក​កកាយ​ដី​នៅ​ក្រោយ​សាលារៀន ដោយ​យក​គ្រឿងចក្រ​ទៅ​កន្លែង​ផ្សេង​វិញ ។

សូម​បញ្ជាក់​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​មានកូន​ភ្នំ​តូច​ធំ​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​កាលា​ក្រៅ កំពុង​តែ​ត្រូវ​បាន​ឈ្មួញ​នាំ​គ្នា​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ឈូស​ឆាយ ដើម្បី​យក​ដី​ទៅ​ចាក់​កន្លែង​ទំនាប​សម្រាប់​ពុះ​ជា​ដី​ឡូត៍​លក់​ដែល​បណ្តាល​ឱ្យ​បាត់បង់​បទដ្ឋាន​ភ្នំ​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ