ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ត​ទ្រុង​វែង​២​គ្រឿង​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​ត​ទ្រុង​វែង​២​គ្រឿង​បាន​បុក​គ្នា បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់ និង​ស្រាល ហើយ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​សងខាង ចំណែក​ភាគី​អ្នក​បើកបរ​រថយន្ត​ម្ខាង​ទៀត​បាន​រត់គេច​ខ្លួនបាត់​ មុន​ពេល​កំលាំង​សមត្ថកិច្ច​ទៅ​ដល់​។  ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា…

ខេត្តកំពត ៖ រថយន្ត​ត​ទ្រុង​វែង​២​គ្រឿង​បាន​បុក​គ្នា បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់ និង​ស្រាល ហើយ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​សងខាង ចំណែក​ភាគី​អ្នក​បើកបរ​រថយន្ត​ម្ខាង​ទៀត​បាន​រត់គេច​ខ្លួនបាត់​ មុន​ពេល​កំលាំង​សមត្ថកិច្ច​ទៅ​ដល់​។

 ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ ត្រង់​ចំណុច​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។

លោកនាយ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ រួម​មាន​អ្នកបើកបរ​រថយន្ត​តទ្រុងវែង​ម៉ាក FUSO ដែល​រង​របួសធ្ងន់ ឈ្មោះ ស៊ុន ច​ន្ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដុំ ឃុំ​ស្វាយ​រំពារ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ឡុ​ក តិច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​( ជា​ឪពុក​អ្នកបើកបរ​រថយន្ត​ម៉ាក FUSO) រង​របួសស្រាល មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។

លោក​វរ​សេនី​យ៍​ទោ ពុធ សឺ​ង នាយការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បាន​បង្ក​ឡើង​រវាង​រថយន្ត​នឹង​រថយន្ត គឺ​រថយន្ត​មួយ​គ្រឿង​ម៉ាក HINO ត​ទ្រុង​វែង ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ៣A-១៥០៥ បើកបរ​មក​ពី​ទិស​ខាង​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក FUSO តទ្រុងវែង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សី​ហ​នុ ៣A-​១៣៧២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្តម៉ាក​ FUSO រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ត្រូវជា​ឪពុក​អ្នកបើកបរ រង​របួសស្រាល ហើយ​រថយន្ត​ទាំង​ពីរ​គ្រឿង​ខូចខាត​យ៉ាងដំណំ ។

ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ម៉ាក HINO ក្រោយ​ពេល​កើតហេតុ បាន​រត់គេច​ខ្លួន​បាត់ មុន​កំលាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​។

ក្រោយពេលកើតហេតុ ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរ​នាំ​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះ​តូច រង់ចាំ​ភាគី​ទាំង​ពីរ​ចូលខ្លួន​ទៅ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ