ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្ទង់មតិមួយបង្ហាញថា ក្រុមជម្រើសជាតិមួយនេះនឹងលើកពាន World Cup 2018

5 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ពេល​ថ្មី​ៗកន្លង​ទៅ​នេះ បាន​បើក​ការ​ស្ទង់​មតិ​លើ​ក្រុម​អ្នកជំនាញ​ហិរញ្ញវត្ថុ ដែល​ធ្លាប់​ព្យាករ​លទ្ធផល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup ឲ្យ​ដឹង​ថា ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ នឹង​ការពារ​បាន​ដោយ​ជោគជ័យ​នូវ​ពាន​ជើងឯក​បាល់ទាត់​ពិភពលោក​(World Cup)​ ឆ្នាំ​២០១៨…

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ពេល​ថ្មី​ៗកន្លង​ទៅ​នេះ បាន​បើក​ការ​ស្ទង់​មតិ​លើ​ក្រុម​អ្នកជំនាញ​ហិរញ្ញវត្ថុ ដែល​ធ្លាប់​ព្យាករ​លទ្ធផល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup ឲ្យ​ដឹង​ថា ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ នឹង​ការពារ​បាន​ដោយ​ជោគជ័យ​នូវ​ពាន​ជើងឯក​បាល់ទាត់​ពិភពលោក​(World Cup)​ ឆ្នាំ​២០១៨ ​ដែល​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​មូ​ស្កូ ប្រទេស​រុ​ស្ស៊ី ដើម្បី​តាម​ស្មើ​កំណត់​ត្រា​៥​លើក​របស់​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល ។

នៅ​ក្នុង​ការ​ស្ទង់​មតិ​ដែល​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃ​ទី​៣១ ឧសភា កន្លង​មក​លើអ្នកចូលរួម​វិភាគ​ដែល​សុទ្ធតែ​អ្នកជំនាញ​ហិរញ្ញវត្ថុ​មក​ពី​ទូ​ទាំង​សាកលលោក បាន​ឲ្យ​ដឹង​ថា ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​មាន​ចំនួន​ភាគរយ​ខ្ពស់​ជាងគេ​បំផុត ពោល​គឺ​ពួក​គេ​ទទួល​បាន​៤៣​សំឡេង​ក្នុង​ចំណោម​អ្នកវិភាគ​១៤៥​នាក់ ថា​នឹង​ឈ្នះ​ពាន World Cup នៅ​ខែកក្កដា ២០១៨ ខាង​មុខ​នេះ​។

ចំណែក​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល ឈរ​នៅ​លំដាប់ថ្នាក់​ទី​២​ទទួល​បាន​៣៧​សំឡេង​លើ​ការ​ស្ទង់​មតិ​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ទាំង​២​នេះ​មាន​ភាគរយ​ខ្ពស់​ថា​នឹង​ជួប​គ្នា​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ផង​ដែរ ។ គួរ​រំលឹក​ថា កាល​៤​ឆ្នាំ អា​ល្លឺ​ម៉​ង់ បាន​ផ្តល់​មេរៀន​ដ៏​ជូរ​ចត់​បំផុត​មួយ​ដល់​ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ជាមួយនឹង​ការ​យកឈ្នះ​៧-១​នៅ​ក្នុង​ទឹកដី Estádio Mineirão ។

លោក Frank Blackmore ជា​អ្នកសេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​ក្រុមហ៊ុន EFConsult​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​និយាយ​ថា ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ ជា​ក្រុម​ពហុ​ជំនាញ និង​មាន​វិន័យ​ល្អ ។ ទោះបី​ក្រុម​មួយ​នេះ​មិន​មាន​តារាបាល់ទាត់​ណា​ម្នាក់​លេចធ្លោ​ខ្លាំង​ក៏​នៅ​តែ​ខ្លាំង​ដោយសារ​ពួក​គេ​លេង​ស្មើ​ជើង​គ្នា​ល្អ​ណាស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ