ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​បុក​គ្នា​ជាមួយ​ម៉ា​ស្ដាពេញទំហឹង បណ្ដាលឲ្យខ្ទេច​មុខ​រៀង​​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​២​គ្រឿងក្នុង​នោះ​១​គ្រឿង​ម៉ាក LEXUS-570 និង​១​គ្រឿង​ទៀត​ម៉ាក MAZDA បាន​រង​ការ​ខូចខាត​ក្រពឹត​រហែក​ខាង​មុខ​ដូច​គ្នា បន្ទាប់​ពី​រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​បើកបរ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​គ្នា​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​២​គ្រឿងក្នុង​នោះ​១​គ្រឿង​ម៉ាក LEXUS-570 និង​១​គ្រឿង​ទៀត​ម៉ាក MAZDA បាន​រង​ការ​ខូចខាត​ក្រពឹត​រហែក​ខាង​មុខ​ដូច​គ្នា បន្ទាប់​ពី​រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​បើកបរ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​គ្នា​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​។
ខណៈនោះ​រថយន្ត​ម៉ាក MAZDA បាន​ខ្ទាត​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្ថិត​នៅ​អម​ផ្លូវ នោះ​ថែម​ទៀត​ផង​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ អន្លូងគង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ រថយន្ត​ម៉ាក LEXUS-570 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-5579​។ ចំណែក​រថយន្ត​ម៉ាក MAZDA ពណ៌​ស​ដូច​គ្នា ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-5922 ហើយ​បាន​រង​ការ​ខូចខាត​ដាក់​រហែក​មុខ​ខាងឆ្វេង​ដូច​គ្នា​។

ដោយឡែក​អ្នកបើកបរ រថយន្ត​ទាំង​២​គ្រឿង​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ថា ជា​ជនជាតិ​ចិន ឬ​ខ្មែរ​នៅឡើយ​ទេ ព្រោះ​ភ្លាម​ៗ​បាន ចាក​ចេញពី​កន្លែង​កើតហេតុ​អស់​បាត់​ទៅ​ហើយ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​នេះ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដោយ​រថយន្ត LEXUS-570 បើកបរ​ពី​ជើង​ទៅ​ត្បូង​។ ចំណែក​រថយន្ត MAZDA បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​រៀង​ៗ​ខ្លួន មិនតែប៉ុណ្ណោះ កំណាត់​ផ្លូវ​ខាងលើ​កំពុង​ស្ថាបនា​មិន​ទាន់​ហើយ​រួចរាល់​នៅឡើយ​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ផ្លូវ​នោះ​ត្រូវ​បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ម្ខាង និង​បិទ​ម្ខាង ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ក្រោយ​ពេល​បើកបរ ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​មិនដឹង​ថា​មាន​ឧបសគ្គ​អ្វី​នោះ​ឡើយ​។

 ស្រាប់តែ​បុក​គ្នា​ពេញទំហឹង លាន់​សូរដូច​រន្ទះ បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ក្រពឹត​ដាច់​រយះ​មុខ ខាងឆ្វេង​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​រថយន្ត MAZDA បាន​វិល​មួយ​ជុំ ហើយ​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​អម​ផ្លូវ​នោះ ហើយ អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ក៏​មិន​បានដឹង​ថា រង​របួស ឬ​អត់​នោះ​ឡើយ ព្រោះ​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​ហើយដោយ​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​តែ​ប៉ុណ្ណោះ​។​ក្រោយ​ពេល​កើតហេតុ នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕


https://youtu.be/WsugdkjZXMM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ