ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំ​២ ជេរ​គ្នា​រឿង​ឈូស​ដី​ព្រៃ​លិច​ទឹក​៣០០​ហិ​កតា (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ គិត​ត្រឹម​ប្រហែល​តែ​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ព្រៃ​លិច​ទឹក​ជិត​៣០០​ហិច​តា ក្នុង​តំបន់​ពីរ​លើ​ទំនប់​លេខ​៧៨ ត្រូវ​បាន​ខាង​សង្កាត់​ជ្រាវ ដាក់​គ្រឿង​ចក្រ​រាប់​សិប​គ្រឿង​ឈូស​ឆាយ​កាយ​កំទិច​យ៉ាង​រលូន ឡើង​ក្លាយជា​វាល​រហោ​ឋាន​​ជិត​បាន​សម្រេច​ដូច​បំណង​ហើយ ក៏​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ…

ខេត្តសៀមរាប ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ គិត​ត្រឹម​ប្រហែល​តែ​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ព្រៃ​លិច​ទឹក​ជិត​៣០០​ហិច​តា ក្នុង​តំបន់​ពីរ​លើ​ទំនប់​លេខ​៧៨ ត្រូវ​បាន​ខាង​សង្កាត់​ជ្រាវ ដាក់​គ្រឿង​ចក្រ​រាប់​សិប​គ្រឿង​ឈូស​ឆាយ​កាយ​កំទិច​យ៉ាង​រលូន ឡើង​ក្លាយជា​វាល​រហោ​ឋាន​​ជិត​បាន​សម្រេច​ដូច​បំណង​ហើយ ក៏​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ថែម​ទាំង​មានការ​ឌឺដង​ផ្លែផ្កា​ដាក់​គ្នា​ពីក្រោយ​ខ្នង​ពី​សំណាក់​លោក ខាំ លឿ អតីត​មេឃុំ​ក​ណ្តែ​ក​ចាស់ និង​លោក ក្តោប រ៉​ន ចៅសង្កាត់​ជ្រាវ និង​លោក គង់ ប៊ិ​ប ប្រធាន​ក្រុមប្រឹក្សា​ជ្រាវ​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ថ្មី​ៗ​នេះ គេ​ឃើញ​វត្តមាន​លោក ខាំ​-​លឿ អតីត​មេឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ហែរ​ហម​អមដំណើរ​ដោយ​តំណាង​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ចុះ​ទៅ​តវ៉ា កន្លែង​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ខាងលើ​ក្នុង​គោលបំណង​ទប់ស្កាត់​មិន​ឱ្យ​ឈូស​ឆាយ​បន្ត ដោយ​លោក​មេឃុំ​រូប​នេះ​បាន​អះអាង​ថា ដី​ដែល​កំពុង​ឈូស​ឆាយ​នេះ​ជា​ចំណែក​ដី​អាង​ស្តុក​ទឹក​របស់​ឃុំ​ក​ណ្តែ​ក មិនមែន​ជា​កម្មសិទ្ធិ​របស់​សង្កាត់​ជ្រាវ​នោះ​ទេ​។

លោក ខាំ លឿ កើតទុក្ខ​មិន​សុខចិត្ត​រហូត​ដល់​ថត​វី​ដេ​អូ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ផង ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នកកាសែត​ឱ្យ​ជួយ​ផ្សាយ​ឱ្យ​ផង​ថា ដី​ដែល​ខាង​អាជ្ញាធរ​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុងធ្វើការ​ឈូស​ឆាយ​នេះ ជា​ដី​ព្រៃ​អាង​ស្តុក​ទឹក​របស់​ឃុំ​ក​ណ្តែ​ក ហើយ​លោក ខាំ លឿ បាន​សុំ​អំពាវនាវ​ដល់​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប សូម​ជួយ​រក​យុត្តិធម៌​ឱ្យ​លោក និង​ប្រជារាស្ត្រ​របស់​លោក​ផង ព្រោះ​ខាង​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​រំលោភ​បំពាន​មក​លើ​ដែនដី​របស់​ពួក​គាត់​ហើយ​។

លោក ខាំ លឿ បាន​ប្រាប់​តាម​ទូរស័ព្ទ​បន្ថែម​ថា «​លោក​ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ​នេះ​ខូច​ណាស់ ចង់បាន​ដី​នេះ​យូរ​ឆ្នាំ​ហើយ ពី​មុន​មក​សុំ​ទិញ​ឱ្យ​លោក ខូ​វ ផល្លា​បុត្រ តែ​ខ្ញុំ​មិន​ព្រម​​លក់ ខ្ញុំ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ស្តុក​ទឹក​ទុក​ធ្វើស្រែ តែ​ឥឡូវ​វា​មក​យក​ស្រស់​ៗ​តែ​ម្តង សូម​​ឱ្យ​អ្នក​ព័ត៌មាន​ជួយ​គិតពិចារណា​ផង តើ​អាណា​ខូច អាណា​ល្អ មិន​ចាំបាច់​ខ្ញុំ​និយាយ​ច្រើន​ទេ​»​។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​លោក ខាំ លឿ អតីត​មេឃុំ​ក​ណ្តែ​ដែល​ចោទ​ថា ខាង​សង្កាត់​ជ្រាវ រំលោភ​យក​ដី​របស់​ឃុំ​ក​ណ្តែ​ក​នោះ លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ​បាន​​ប្រាប់​ថា ដី​ដែល​ឈូស​ឆាយ​ខាងលើ​នេះ ជា​ដី​របស់​សង្កាត់​ជ្រាវ​ទេ ហើយ​ការ​ឈូស​ឆាយ​នេះ ជា​គម្រោង​របស់​សម្តេច​សង្ឃ ទេព​-​វង្ស ឈូស ដើម្បី​ធ្វើ​បារាយណ៍ ហើយ​ក៏​មានច្បាប់​គ្រប់គ្រាន់​ដែល​បាន​សុំ​តាំង​តែ​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ប៉ុន្តែ​កាល​មុន​មិន​ទាន់​បាន​ធ្វើ​ដោយសារ​មាន​បញ្ហា​ផ្នែក​ថវិកា ឥឡូវ​សម្តេច​សង្ឃរ​កដៃ​គូរ​វិនិយោគ​បាន​ហើយ​។

លោក​ចៅសង្កាត់​បន្ត​ថា «​បើ​គ្មាន​គម្រោង​ច្បាស់លាស់ អ្នក​ណា​ថ្លើមធំ ទៅ​ហ៊ាន​រំលោភ​បំពាន​យក​ដី​រដ្ឋ​នោះ ឥឡូវ​សូម​ឱ្យ​រង់ចាំ​មើល​ទាំងអស់​គ្នា​ទៅ​ថា ដី​នេះ​ឈូស​លក់ ឬ​ឈូស​ធ្វើ​បារាយណ៍​»​។

លោក ក្អោ​ប រ៉​ន បាន​បន្ថែម​ថា «​ខ្ញុំ​មិន​ចេះ​និយាយ​ជាមួយ​ពួក​មនុស្ស​ឆ្កួត​នោះ​ទេ (​លោក​សំដៅ​ទៅ​លើ​លោក ខាំ លឿ​) ឆ្កួត​ៗ​និយាយ​យក​តែ​ឈ្នះ អាង​អី​អាង កាំបិត ផ្គាក់ ពូថៅ តែ​ខាង​រាស្ត្រ​របស់ខ្ញុំ​នៅ​ខាង​ភូមិ​ខ្នារ ឯណេះ​វិញ មិន​ដែល​ហ៊ាន​ក្អក​ជាមួយ​គេ​ទេ ព្រោះ​គេ​អាង​កាប់​អាង​ចាក់​»​។

សូម​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​ក​ណ្តែ​ក​នេះ កន្លង​ទៅ និង​ក្នុង​ពេល​ថ្មី​ៗ​នេះ មានការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង ឥឡូវ​នាំ​គ្នា​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​ពី​សំណាក់​អ្នកមាន​លុយ មាន​អំណាច​។ អ្នកខ្លះ​ឈូស​ទុក​សិន រង់ចាំ​ដី​ឡើងថ្លៃ​នឹង​លក់​បន្ត អ្នកខ្លះ​ឈូស​ជួល​ឱ្យ​គេ​ធ្វើស្រែ អ្នកខ្លះ​ឈូស​ធ្វើ​ដី​ឡូ​តិ៍លក់ អ្នកខ្លះ​កាយ​យក​អាចម៍ដី​លក់ ឬ​កាយ​យក​អាច​ម៌​ដី​ចាក់​ដី​ឡូ​តិ៍​ខ្លួនឯង សរុបសេចក្តី​ទៅ​មាន​គ្រប់បែបគ្រប់យ៉ាង ហើយ​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ខេត្តសៀមរាប​នេះ បើ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​មិន​រឹត​បន្តឹង​ក្នុង​ការ​ការពារ​ឱ្យ​បាន​ល្អ​ទេ​នោះ វា​មិន​លើស​ពីរ​បី​ឆ្នាំ​ទៀត​ទេ វា​ច្បាស់​ជា​រលាយ​ហិនហោច​ខ្លោចផ្សា​អស់​ជាក់​ជា​មិន​ខាន់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ