ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ពេក ពងមាន់​ញាស់​ដោយ​មិនបាច់​មាន​មេ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា តាម​វី​ដេ​អូ​មួយ​ដែល​ថត​បាន​ពី​ទិដ្ឋភាព​ពងមាន់​ញាស់​ទៅ​ជា​កូន​មាន់នៅ​លើ​រថយន្ត​ដឹក​ស៊ុត បាន​ក្លាយជា​ប្រធានបទ​ពិភាក្សា​ក្តៅ​លើ​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន​។ យើង​អាច​នឹង​ធ្លាប់​លឺ​គេ​និយាយ​ថា «​មេឃ​ក្តៅ​ពេក…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា តាម​វី​ដេ​អូ​មួយ​ដែល​ថត​បាន​ពី​ទិដ្ឋភាព​ពងមាន់​ញាស់​ទៅ​ជា​កូន​មាន់នៅ​លើ​រថយន្ត​ដឹក​ស៊ុត បាន​ក្លាយជា​ប្រធានបទ​ពិភាក្សា​ក្តៅ​លើ​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន​។

យើង​អាច​នឹង​ធ្លាប់​លឺ​គេ​និយាយ​ថា «​មេឃ​ក្តៅ​ពេក ប្រហែលជា​អាច​ភ្ញាស់​ពងមាន់​បាន»។ ពេល​នេះ​មាន​មែនហើយ​។ តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ​ពី​ប្រទេស​ចិន កូន​មាន់​យ៉ាងតិច​ប្រាំ​ក្បាល​ញាស់​នៅ​លើ​រថយន្ត​ដឹក​ស៊ុត ខណៈ​ពេល​ដឹក​ជញ្ជូន​។

គេ​មិនដឹង​ថា វី​ដេ​អូ​នេះ​ថត​នៅ​ខាង​ណា​នៅ​ប្រទេស​ចិន​នោះ​ទេ​។ តែ​គេ​គ្រាន់តែ​ដឹង​ថា នៅ​ពេល​នេះ​អាកាសធាតុ​ក្តៅ​មិនធម្មតា​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ពងមាន់​ញាស់​បាន​ដោយ​មិន​បាច់​​ឲ្យ​មេ​ក្រាប ឬ​ប្រើប្រាស់​ម៉ាស៊ីន​។

ភាព​ចម្រុង​ចម្រាស់​គ្នា​មួយទៀត ក្រៅពី​ការ​និយាយ​ពី​អាកាសធាតុ​ក្តៅ មហាជន​ខ្វល់​ខ្វាយ​ពី​ស៊ុត​ដែល​ពួក​គេ​ទទួលទាន​។ អ្នកខ្លះ​លើក​ឡើង​ថា ស៊ុត​ដែល​យើង​ទទួលទាន​អាច​ជា​ស៊ុត​ដែល​មានកូន​មាន់នៅ​ក្នុង​នោះ​។ តែ​អ្នកខ្លះ​ថា ស៊ុត​ក្នុង​វី​ដេ​អូ​នោះ គឺជា​ស៊ុត​សម្រាប់​យក​ទៅ​ភ្ញាស់​ជា​កូន មិនមែន​សម្រាប់​ហូប​ទេ​៕

​វីដេអូ​ដក​ស្រង់​ចេញពី ៖ Twisted Facts

https://www.youtube.com/watch?v=ZI89-Y-GkJc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ