ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញអ្នក​បើក​​ម្នាក់​​បាត់​ខ្លួន​​តាំងពី​ឆ្នាំ​១៩៨៧​​ ក្រោយ​យន្តហោះ​គេ​បា.ញ់​ធ្លាក់

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ​ ៖​ ពិតជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​អតីត​អ្នក​បើក​យន្តហោះ​យោធា​សូវៀត​ម្នាក់​ចាត់​ទុក​ថា ​បាត់​ខ្លួន​តាំងពី​យន្តហោះ​គេ​ត្រូវ​បាញ់​ធ្លាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន តាំង​ពី​ឆ្នាំ​១៩៨៧​មក ទើប​រក​ឃើញ​នៅ​រស់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ជា​កន្លែង​ប​ញ្ជួ​ន​ឈ្លើយ​សឹក​​សូ​វៀត​ទៅ​នា​សម័យ​សង្គ្រាម ​ដែល​សូ​វៀត​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​។…

ប្រទេស​រុ​ស្ស៊ី ​ ៖​ ពិតជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​អតីត​អ្នក​បើក​យន្តហោះ​យោធា​សូវៀត​ម្នាក់​ចាត់​ទុក​ថា ​បាត់​ខ្លួន​តាំងពី​យន្តហោះ​គេ​ត្រូវ​បាញ់​ធ្លាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន តាំង​ពី​ឆ្នាំ​១៩៨៧​មក ទើប​រក​ឃើញ​នៅ​រស់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ជា​កន្លែង​ប​ញ្ជួ​ន​ឈ្លើយ​សឹក​​សូ​វៀត​ទៅ​នា​សម័យ​សង្គ្រាម ​ដែល​សូ​វៀត​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ឧត្តមសេនីយ៍ វ៉ា​ឡឺ​រី​វ៉ូ​ស្ត្រូ​ទី​ន ប្រមុខ​សម្ព័ន្ធភាព​អ្នក​លោតឆ័ត្រ​យោង​រុ​ស្ស៊ី​អះអាង​ថា អ្នក​បើក​​យន្តហោះ​រូប​នេះ​នៅ​រស់ ដែល​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​។ ​លោក​ថា ​អ្នក​បើក​យន្ត​ហោះ​​រូប​នោះ ដែល​ពុំ​ទាន់​ដឹង​គាត់​ចង់​វិល​ត្រឡប់​មក​ប្រទេស​វិញ​។ ​អ្នក​បើក​យន្តហោះ​ដែល​​ពួក​មូ​ចា​ហ៊ី​ឌី​ន​បាញ់​ធ្លាក់ ពេល​នេះ​មាន​អាយុ​យ៉ាងតិច​៦០​ឆ្នាំ​។​ គេ​រស់នៅ​ដោយ​បាត់​​ដំណឹង​ឈឹង​ចាប់តាំងពី​ច្រើន​សិប​ឆ្នាំ​មក​ហើយ​។ ​ការ​ចរចា​កំពុង​ធ្វើ​ជាមួយ​ពួក​អ្នក​ការ​ទូត​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​គេ​ ហើយ​រៀបចំ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​។

កងទ័ព​សូ​វៀត​មាន​វត្ត​មាននៅ​អា​ហ្វ​ហ្គា​នី​ស្ថាន រយៈពេល​ជាង​៩​ឆ្នាំ ​គឺ​ពី​ខែធ្នូ​ ឆ្នាំ​១៩៧៩​ដល់​ខែកុម្ភៈ ​ឆ្នាំ​១៩៨៩​។​ ទាហាន​សូ​វៀត​ប្រមាណ​៣០០​នាក់​ចាត់​ទុក​ថា ​បាត់​ខ្លួន តែ​ក្រោយ​មក​៣០​នាក់​ត្រូវ​បាន​រក​ឃើញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ