ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចាប់ផ្ដើម​សមយុទ្ធ​អន្តរជាតិ​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​ទាហាន​ប្រមាណ​ជា​១៨០០០​នាក់​របស់​ប្រទេស​១៩ ពិសេស​ជា​សមា​ជិក​អូតង់​ ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ឈ្មោះ SABER STRIKE ដែល​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៣​មិថុនា នៅ​ប្រទេស​ប៉ូ​ឡូញ​ និង​ក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​បាល់​ទិ​ក​។…

សហរដ្ឋអាមេរិក ​៖ ​ទាហាន​ប្រមាណ​ជា​១៨០០០​នាក់​របស់​ប្រទេស​១៩ ពិសេស​ជា​សមា​ជិក​អូតង់​ ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ឈ្មោះ SABER STRIKE ដែល​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៣​មិថុនា នៅ​ប្រទេស​ប៉ូ​ឡូញ​ និង​ក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​បាល់​ទិ​ក​។ ​សម​យុទ្ធ​នេះ​នាំ​មុខ​ដោយ​អា​មេ​រិ​ក​នៅ​ចង្កេះ​ខាងកើត​របស់​អូតង់​។

សមយុទ្ធ​ដែល​មានការ​ដាក់​ពង្រាយ​ទាហាន​អា​មេ​រិ​ក​ច្រើន​បំផុត​នៅ​អឺរ៉ុប​តាំងពី​ចប់​សង្គ្រាម​ត្រជាក់​មក គឺ​សំដៅ​ធានា​ដល់​កិច្ច​ការពារ​បណ្ដា​រដ្ឋ​អឺរ៉ុប ជា​សម្ព័ន្ធមិត្ត​ក្រុង​វ៉ា​ស៊ិនតោន ​ស្ថិត​នៅ​ចុង​ខាងកើត​អឺរ៉ុប ដែល​មានការ​ព្រួយបារម្ភ​ចំពោះ​សមយុទ្ធ​យោធា​រុស្ស៊ី​ជា​ច្រើន នៅ​ក្បែរ​ព្រំដែន​ពួក​គេ ព្រមទាំង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។

សមយុទ្ធ​នេះ​ដែល​ប្រព្រឹត្ត​ទៅពី​ថ្ងៃ​ទី​៣ ​ដល់ទី​១៥ ​មិថុនា ជួន​ពេល​គ្នា​ជាមួយ​ព័ត៌មាន​មួយ​​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ប៉ូ​ឡូញ ដែល​ថា​ ប្រទេស​នេះ​ចូលរួម​ចេញ​ប្រាក់​សម្រាប់​វត្តមាន​កាន់តែ​ច្រើន នៃ​កងទ័ព​អា​មេ​រិ​ក​នៅ​លើ​ដែនដី​ខ្លួន​។

យោង​តាម​លោក PAWEL SOLOCH ប្រមុខ​ការិយាល័យ​សន្តិសុខ​ជាតិ​របស់​ប្រធានា​ធិបតី​​ប៉ូ​ឡូញ​ថា ឯកសារ​មួយ​រៀបរៀង​ដោយ​ក្រសួង​ការពារ​ប្រទេស លើក​ឡើង​ពី​ទំហំ​ទឹក​ប្រាក់​រវាង​ពី​1,5​ទៅ​២​ពាន់​លាន​ដុល្លារ ដែល​ប្រទេស​លោក​អាច​ចំណាយ លើ​ការ​ដាក់​ពង្រាយ​កងឯកភាព​រថពាសដែក​មួយ​របស់​អា​មេ​រិ​ក​។ ​ប្រទេស​រុ​ស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ថា ការ​ដាក់​ពង្រាយ​កងទ័ព​អា​មេ​រិ​កមួយ​បែប​នេះ ​មិន​អំណោយផល​ដល់​សន្តិសុខ និង​ស្ថេ​រ​​ភាព​នៅ​ទ្វីបអឺរ៉ុប​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ