ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​រោងចក្រ​ស្លុត​ចិត្ត​ប៉ុនណា ពេលឃើញ​ទូដែក និង​ទូឯកសារត្រូវ​ខ្ទេចខ្ទី​បែបនេះ​ (មាន​វីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរ​បិទមុខ​១​ក្រុម​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុង​រោង​រោងចក្រ​ផលិត​ស្បែកជើង យីហោ «​ម៉ា​រូ ឈុ​ន » រួច​បាន​គាស់​ទ្វារ​បន្ទប់​គណនេយ្យ​ចូល​ទៅ​គាស់​ទូ​ដែល​ចំនួន​២ ។ ដែល​ក្នុង​នោះ​ទូដែក​មួយ​ដាក់​លុយ…

រាជធានី​ភ្នំពេញ ៖ ចោរ​បិទមុខ​១​ក្រុម​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុង​រោង​រោងចក្រ​ផលិត​ស្បែកជើង យីហោ
«​ម៉ា​រូ ឈុ​ន » រួច​បាន​គាស់​ទ្វារ​បន្ទប់​គណនេយ្យ​ចូល​ទៅ​គាស់​ទូ​ដែល​ចំនួន​២ ។ ដែល​ក្នុង​នោះ​ទូដែក​មួយ​ដាក់​លុយ និង​មួយទៀត​ដាក់​ឯកសារ​សំខាន់​ៗ​នៅ​ក្នុង​នោះ ប៉ុន្តែ​មិនដឹង​ពី​ទំហំ​នៃ​ការ​បាត់បង់​នេះ​ប៉ុន្មាន​នៅឡើយ​ទេ ចំណែក​ក្រុម​ចោរ​បាន​គេចខ្លួន​បាត់​ស្រមោល​។

     ហេតុការណ៍​ខាងលើ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែ
មិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​រោងចក្រ​យីហោ​«​ម៉ា​រូ ឈុ​ន​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ជិត​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តាម​ការ​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​ក្រុម​ចោរ​មាន​គ្នា​ច្រើន​នាក់​ពាក់​ម៉ាស់​បិទមុខ ហើយ​បាន​ធ្វើ​សកម្មភាព​គាស់​ទូដែក​ទាំង​២​នោះ​រយៈពេល​យូរ​ដែរ​ទំ​រាំ​តែ​រួច​។ មិនតែប៉ុណ្ណោះ​ពួក​ចោរ​បាន​កាត់​លួស​បន្លា​របង​ពី​ចំហៀង​ដែល​ជា​កន្លែង​ស្ងាត់​ចូល​ទៅ​ក្នុង​រោងចក្រ ហើយ​ពេល​ធ្វើ​សកម្មភាព​បាន​សម្រេច​ក៏​បាន​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល​នោះ​វិញ​ដែរ​។

ចំណែក​ប្រាក់​ដែល​ត្រូវ​បាត់បង់​នោះ​មិន​ទាន់​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ប៉ុន្តែ​លុយ​សម្រាប់​បើក​ឲ្យ​កម្មករ​នៅ​មិន​ទាន់​បាន​យក​ទៅ​ទុក​នៅ​ទីនោះ​នៅឡើយ​ទេ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រុម​ចោរ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​នៅ​វេលា​ម៉ោង​ជិត​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមិថុនា ហើយ​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​មិន​បានដឹង​ឡើយ ។ រហូត​ដល់​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ថៅកែ​ចូល​ទៅ​ដល់​ក្នុង​រោងចក្រ ហើយ​ចូល​ទៅ​ពិនិត្យ​ឯកសារ​នៅ​ក្នុង​បន្ទប់​នោះ ស្រាប់តែ​ឃើញ​មាន​ស្នាម​គាស់​បន្ទប់ និង​គាស់​ទូដែក ចំណែក​អី​វ៉ាន់​មាន​ស្ថានភាព​រប៉ាត់រប៉ាយ ។ បន្ទាប់​មក​ក៏​បាន​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ដើម្បី​កសាង​សំណុំរឿង​ស្រាវជ្រាវ​រក​ក្រុម​ចោរ​ទាំងនោះ​និង​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ