ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​រ៉ាំរ៉ៃ​ឆក់​យក​ជីវិត​ម្ចាស់​បទ​«​ជីវិត​ក្មេង​វត្ត​» (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ​ចម្រៀង ​«​ជីវិត​ក្នេ​ង​វត្ត​» ​ស្នាដៃ​និពន្ធ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​លោក​ យិ​ន សា​រិ​ន…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ​ចម្រៀង ​«​ជីវិត​ក្នេ​ង​វត្ត​» ​ស្នាដៃ​និពន្ធ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​លោក​ យិ​ន សា​រិ​ន បាន​ទទួលមរណភាព​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ២០១៨ ក្នុង​វ័យ​៦៨​ឆ្នាំ ដោយ​រោគាពាធ​។ សព​របស់​លោក​ត្រូវ​ក្រុម​គ្រួសារ​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ម្តុំ​សាលា​កសិកម្ម​ព្រែក​លៀប រាជធានី​ភ្នំពេញ ។

លោក​យិ​ន សា​រិ​ន បាន​ញាំញី​ដោយ​ជំងឺ​ច្រើន​មុខ​រ៉ាំរ៉ៃ​ជា​យូ​មក​ហើយ រហូត​មក​ដល់​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ជំងឺ​របស់​លោក​បាន​ធ្វើទុក្ខ​ខ្លាំង ហើយ​ទទួលមរណភាព​តែ​ម្តង។

កន្លង​មក​ពេល​លោក​យិ​ន សា​រិ​ន ឈឺ មានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​ថ្នាក់ដឹកនាំ គឺ​សម្តេច​តេ​ជោ​ហ៊ុន សែន និង សម្តេច​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ជា​អ្នករ៉ាប់រង​ជួយ​ចេញថ្លៃ​ព្យាបាល​ជូន​លោក ។

លោក​យិ​ន សា​រិ​ន ជា​សិល្បករ​ម្នាក់​ដែល ច្រៀង​បទ​ស្នាដៃ​និពន្ធ​របស់​សម្តេច​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន ច្រើន​ជាងគេ ។ ក្នុង​ចំណោម បទ​ចម្រៀង​១១៥​បទ ដែល​និពន្ធ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន អំឡុង​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ ២០០៤ លោក​យិ​ន សា​រិ​ន ច្រៀង​រហូត​ដល់ ទៅ​៥៥​បទ ។ ភាគច្រើន​លោក​ច្រៀង​ជា​បទ ទោល ចំណែក​បទ​ឆ្លើយឆ្លង​មួយ​ចំនួន លោក ច្រៀង​រួម​គ្នា​ជាមួយ អ្នកស្រី​ឆោម ឆ​វិ​ន ។

បទ​ចម្រៀង ល្បី​ៗ​របស់​លោក​យិ​ន សា​រិ​ន រួម​មាន បទ​«​ដំរី​យោល​ដៃ​», «​បណ្តាំ​លោកគ្រូ​», «​ព្រះពាយ​ផាត់​» និង​បទ​«​ជីវិត​ក្មេង​វត្ត​» «​ផ្លូវ​ឆ្លងកាត់​វាល​», «​ក្បាល​អូរ​អភិវឌ្ឍន៍​» , «ស្រឡាញ់​​គ្នា​ក្នុង​គ្រាក្រ​» , «​កិត្តិនាម​ព្រះ​ដុ​ង្គ ម៉ែ​ជ័យ​», «​ព្រះ​គុណ​ម៉ែ​ខ្ញុំ », «​បៅដោះ​អ្នក​ណា​» ?​, «​បណ្តាំ​ឪពុក​កត់​ទុក្ខ​ណា​កូន »​និង​បទ​«​បណ្តាំ​ស្ពានដែក​» ជាដើម ។

ការ​បាត់បង់​ជីវិត​របស់​លោក បាន​ធ្វើ​ឲ្យ​អ្នកសិល្បៈ​បុរាណ​រន្ធត់​ចិត្ត និង​ក្ដុកក្ដួល​យ៉ាង​ខ្លាំង ដោយសារ​តែ​លោក​គឺជា​អ្នកសិល្បៈ​រៀមច្បង​មួយ​រូប​ដែល​មាន​ទេព​កោសល្យ​ល្អ ៕

វីដេអូ​ដក​ស្រង់​ចេញ​ពី ៖ Khmer Old Song HD II

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ