ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​៨៩​ឆ្នាំ ​ទើបតែរៀន​ចប់​បរិញ្ញាបត្រ​រង​

5 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោកយាយ​អេ​ល​ឡា វ៉ា​ស៊ីន​តោន (Ella Washington) ជនជាតិ​អា​មេ​រិ​ក​អាយុ​៨៩​ឆ្នាំ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​​សិក្សា​នៅ​មហាវិទ្យាល័យ​Liberty រដ្ឋ​វើ​ជី​នៀ…

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោកយាយ​អេ​ល​ឡា វ៉ា​ស៊ីន​តោន (Ella Washington) ជនជាតិ​អា​មេ​រិ​ក​អាយុ​៨៩​ឆ្នាំ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​​សិក្សា​នៅ​មហាវិទ្យាល័យ​Liberty រដ្ឋ​វើ​ជី​នៀ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៦ ឧសភា ២០១៨ ដោយ​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​រង​ផ្នែក​ប្រវត្តិវិទ្យា ហើយ​ក៏​មាន​គម្រោង​រៀន​បន្ត​រហូត​បាន​បរិញ្ញាបត្រ​នៅ​ក្នុង​មហាវិទ្យាល័យ​នោះ ។

នាង​អេ​លលេ​ន មី​ត​ឆេ​ល (Ellen Mitcell) កូនស្រី​របស់​លោកយាយ​អេ​ល​ឡា ឲ្យ​ដឹង​ថា​ម្ដាយ​របស់​ខ្លួន​ជា​មនុស្ស​ចូល​ចិត្តការ​សិក្សា​នៅ​ក្នុង​ជីវិត ។ ការ​សិក្សា​គឺជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​ក្រុម​គ្រួសារ ហើយ​គាត់​បាន​បង្រៀន​កូន​ឲ្យ​ចេះ​អាន និង​សរសេរ​តាំងពី​មុន​ចូល​សាលារៀន ។

លោកយាយ​អេ​ល​ឡា​ជា​ជន​ស្បែក​ខ្មៅ​មិនសូវ​មាន​ពេលវេលា​សម្រាប់​សិក្សា និង​ព្យា​យាម​ធ្វើ​ជា​គំរូ​ដល់​កូនចៅ​ជំនាន់​ក្រោយ ។ គាត់​ជា​មនុស្ស​ម្នាក់​មាន​ចំណាប់អារម្មណ៍​លើ​មុខ​វិជ្ជា​ប្រវត្តិវិទ្យា​ទើប​សិក្សា​ដោយ​ជោគជ័យ ដូច្នេះ​វា​ក៏​នៅ​តែ​អំណោយផល​ល្អ​ ប្រសិន​បើ​គាត់​សិក្សាបន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ