ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ពេលចឹងអីមុខម្នាក់ៗឡើងសុភាព!

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នគរបាល​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ដែល​ហេតុការណ៍​ចុះ​ឆ្មក់​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រលប់​ថ្ងៃ​ទី​១ និង​ទី​២ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ នគរបាល​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ដែល​ហេតុការណ៍​ចុះ​ឆ្មក់​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រលប់​ថ្ងៃ​ទី​១ និង​ទី​២ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ដំបូង​នគរបាល​បាន​ធ្វើការ​ឆ្មក់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ទី​១- ឈ្មោះ នី សា​រ៉េ​ន ហៅ​រ៉​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​អ្នក​ជួញដូរ​) រស់នៅ​ភូមិ​ស្រាយ​ជ្រុំ ឃុំ​អូរ​ដា ស្រុក​កំ​រៀង ខេត្តបាត់ដំបង ទី​២ – ឈ្មោះ ឌី គា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ អ្នក​ប្រើប្រាស់ ។

នគរបាល​រក​ឃើញ​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ICE) ១​កញ្ចប់​តូច ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​១​គ្រាប់​កន្លះ ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​(Honda Dream 125) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1T- 4486 ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​រហូត​មក​ទល់​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ស្នើ​សុំ​កម្លាំង​សហការ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន និង​កម្លាំង​នគរបាល​ស្រុក​កំ​រៀង​ដើម្បី​ធ្វើការ​ចុះ​បង្ក្រាប និង​ឃាត់​ជនសង្ស័យ​បាន​ចំនួន​២​នាក់​បន្ថែម​ទៀត ស្ថិត​នៅ​ក្នុងភូមិ​ត្រាង ឃុំ​ត្រាង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​ដែល​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទី​១-​ឈ្មោះ ចេ​វ ពេជ្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទី​២- ឈ្មោះ ចេ​វ ជី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ហើយ​ជនសង្ស័យ​ទាំង​ពីរ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

នគរបាល​រក​ឃើញ​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ICE) ចំនួន​២​កញ្ចប់​តូច ១​កញ្ចប់​ធំ និង​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​០៩​គ្រាប់ មាន​កាំភ្លើង​កែ​ឆ្នៃ​១​ដើម និង​ដុំ​ត្រា​ល AK-47​មួយ មាន​គ្រាប់កាំភ្លើង​កែ​ឆ្នៃ​ចំនួន​២​ប្រអប់ ពូថៅ​ដៃ​ចំនួន​២​ដើម ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម ស្លាក​លេខ​ម៉ូតូ​ចំនួន​៣​សន្លឹក ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​អស់នោះ​តែងតែ​បង្ក​ភាព​អនាធិបតេយ្យ​ដល់​ភូមិ​ឃុំ ខណៈ​ពេល​យប់​ម្តង​ៗ​ពួក​គេ​តែងតែ​ដើរ​លួច​ឆក់​ប្លន់ និង​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ទៅ​លក់ ដើម្បី​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ ។ ពួក​គាត់​ពិតជា​សប្បាយ​រីករាយ​ដែល​ឃើញ​ខាង​នគរបាល​ចាប់​ឃាត់ខ្លួន​ពួក​គេ បើសិនជា​ទុក​បន្តិចទៀត​អាច​ល្បួង​នាំ​កូនចៅ​របស់​ពួក​គាត់​ឱ្យ​សេព​គ្រឿងញៀន​ជាមួយ​ពួក​គេ​ជាក់​ជា​មិន​ខាន​ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​កំពុង​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ