ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​បណ្តេញ​មេការ​ចិន​ក្នុង​ក្រុមហ៊ុន​រ៉ែ​មាស​មួយ (​មាន​វី​ដេ​អូ​)​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គី​រី ៖ លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ព្រមាន​បណ្តេញ​ជនជាតិ​ចិន​មិន​ឲ្យ​បន្ត​ធ្វើ​ការងារ​នៅ ក្រុមហ៊ុន​រ៉ែ​មាស រ៉ុ​ង ឆេ​ង…

ខេត្ត​មណ្ឌល​គី​រី ៖ លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ព្រមាន​បណ្តេញ​ជនជាតិ​ចិន​មិន​ឲ្យ​បន្ត​ធ្វើ​ការងារ​នៅ ក្រុមហ៊ុន​រ៉ែ​មាស រ៉ុ​ង ឆេ​ង ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី​នោះ​ទេ បើសិនជា​រក​ឃើញ​ថា មិន​មាន​សៀវភៅ​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់​។ សារ​ព្រមាន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នា​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​រំសេវ​ជាតិ​ផ្ទុះ​នៅ​តាម​បណ្តា​ក្រុមហ៊ុន សហគមន៍ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស ស្ថិត​ក្នុង​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​បាន​ត្រួតពិនិត្យ​ជាក់ស្តែង​លើ​ការ​ស្តុក​ទុក ការ​ប្រើ​ប្រាស់ និង​ការ​ដាក់​គ្រឿងផ្ទុះ​បម្រើ​ឲ្យ​អាជីវកម្ម​រុករក​រ៉ែ​មាស ជា​លទ្ធផល​ក្រុមការងារ​បាន​រក​ឃើញ​ក្រុមហ៊ុន​មួយ និង​សហគមន៍​មួយ ពុំ​បាន​ប្រើប្រាស់​រំសេវ​ជាតិ​ផ្ទុះ​ឲ្យ​បាន​ត្រឹម​ត្រូវ​​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​នៅឡើយ​ទេ​។ ក្រុមហ៊ុន រ៉ុ​ង ឆេ​ង គឺជា​ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ចំណែក​សហគមន៍ សេង ឌី ជា​សហគមន៍​ប្រកប​អាជីវកម្ម​រុករក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួរ​សារ​ទ្រង់ទ្រាយ​តូច​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមការងារ​បាន​ត្រួតពិនិត្យ និង​វាយតំលៃ​ឃើញ​ថា ក្រុម​ហ៊ុន និង​សហគមន៍​ខាងលើ​នេះ ពុំ​បាន សហការ​ឲ្យ​បាន​ល្អ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​នគរបាល​មូលដ្ឋាន​ជុំវិញ​ការ​គ្រប់គ្រង ត្រួតពិនិត្យ និង​ការ​ប្រើប្រាស់​រំសេវ​គ្រឿងផ្ទុះ​បាន​ល្អ​នៅឡើយ (​កម្លាំងយោធា​ជា​អ្នក​ការពារ​ទីតាំង​ក្រុមហ៊ុន​) ព្រមទាំង​ការ​ប្រើប្រាស់​សារធាតុ​ផ្ទុះ និង​ជាតិពុល​ពុំ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ការ​ប្រើប្រាស់​សារធាតុ​គីមី​មាន​កំរិត​ហានិភ័យ​ខ្ពស់ ដែល​ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស និង​សត្វ​នៅ​ក្នុង​មូលដ្ឋាន​។

បច្ចុប្បន្ន​ក្រុមហ៊ុន​រុករក​រ៉ែ​មាស និង​សហគមន៍​ខាងលើ ត្រូវ​បាន​ផ្អាក​ដំណើរការ​រុករក​រ៉ែ​មាស​ក្នុង​តំបន់​នោះ មូលហេតុ​ដោយ​ស្ថាប័ន​ជំនាញ​រក​ឃើញ​មាន​ប្រើប្រាស់​សារធាតុ​គីមី​ដែល​មាន​កំរិត​ហានិភ័យ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ