ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យីឌុប​ដឹក​ដំឡូង​មី​បែក​កង់​ប្រះ​ខ្លួន​ដេក​លើ​ផ្លូវ​ជាតិ​លេខ​7

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ រថយន្ត​យីឌុប​ដឹក​ដំឡូង​មី​មួយ​គ្រឿងបាន​ប្រះ​ខ្លួន​ដេក​ស្តូក​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០​ កុម្ភៈ​ ត្រង់​ចំណុច​ជិត​ផ្លូវ​បំបែក​ខ្លា​ស្ទុះ​ក្នុង​សង្កាត់​អូរឫស្សី​ ក្រុង​ក្រចេះ​ ខណៈ​ដែល​រថយន្ត​នេះ​ដឹក​លើស​ចំណុះ​បណ្តាល​ឱ្យ​បែក​កង់​ ។​​ហេតុ​ការណ៍​ក្រឡាប់​រថយន្តដឹក​ដំឡូង​មី​នេះ​ មិន​បាន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រងរបួសទេ​ គ្រាន់​តែ​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​មួយ​

ខេត្ត​ក្រចេះ​ ៖ រថយន្ត​យីឌុប​ដឹក​ដំឡូង​មី​មួយ​គ្រឿងបាន​ប្រះ​ខ្លួន​ដេក​ស្តូក​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០​ កុម្ភៈ​ ត្រង់​ចំណុច​ជិត​ផ្លូវ​បំបែក​ខ្លា​ស្ទុះ​ក្នុង​សង្កាត់​អូរឫស្សី​ ក្រុង​ក្រចេះ​ ខណៈ​ដែល​រថយន្ត​នេះ​ដឹក​លើស​ចំណុះ​បណ្តាល​ឱ្យ​បែក​កង់​ ។​​ហេតុ​ការណ៍​ក្រឡាប់​រថយន្តដឹក​ដំឡូង​មី​នេះ​ មិន​បាន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រងរបួសទេ​ គ្រាន់​តែ​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​មួយ​ស្របក់​ទើបដំណើរ​ការ​ធម្មតា​វិញ​ ក្រោយពេល​មាន​ការ​ចុះ​សម្រួល​របស់​នគរបាល​ចរាចរ​រួច​មក ។​

រថយន្ត​យីឌុប​បង្ក​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​ឯង​នេះ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-2561 បើក​បរ​ដោយ​ឈ្មោះ​ ចាន់ សឿន​ អាយុ​២៦​ឆ្នាំ​នៅ​ខេត្ត​កំពង់​​ចាម ។​ អ្នក​បើកបរ​បាននិយាយ​ថា​ រថយន្តមួយ​គ្រឿង​នេះ​បាន​ដឹក​ដំឡូង​មី​ស្ងួត​ចេញ​ពី​ខេត្ត​ស្ទឹង​ត្រែង​ឆ្ពោះ​ទៅ​ស្រុក​មេមត់​ ខេត្ត​កំពង់​ចាម ។​តាម​ការសន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា​ ដោយសារ​តែ​រថយន្ត​នេះ​ផ្ទុក​លើស​ចំណុះ​ ទើប​បណ្តាល​ឱ្យ​បែក​កង់​មុខ​ក្រឡាប់​ចាក់​ដំឡូង​មី​ពេញ​ផ្លូវ ៕​