ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ភ្ញាក់​ផ្អើល​នឹង​ការ​អះ​អាង​របស់​ WADA​

11 ឆ្នាំ មុន

ប្រ​ធាន​កិច្ច​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​របស់​ចិន​បាន​និយាយ​ថា ខ្លួន​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​ពី​មន្ត្រី​ជាន់​ខ្ពស់​ភ្នាក់​ងារ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ពិភព​លោក​ (WADA)ចោទ​ប្រ​​កាន់​ថា ផលិត​ផល​អា​ហារ​របស់​ចិន​៩៩​ភាគ​រយ​គឺ​មាន​ដាក់​សារ​ធាតុ​ខុស​ច្បាប់ ។
​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្តី​របស់​អគ្គ​នា​យក​ WADAលោក David Howman​ប្រ​ធាន​​កិច្ច​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ចិ​ន​​

ប្រ​ធាន​កិច្ច​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​របស់​ចិន​បាន​និយាយ​ថា ខ្លួន​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​ពី​មន្ត្រី​ជាន់​ខ្ពស់​ភ្នាក់​ងារ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ពិភព​លោក​ (WADA)ចោទ​ប្រ​​កាន់​ថា ផលិត​ផល​អា​ហារ​របស់​ចិន​៩៩​ភាគ​រយ​គឺ​មាន​ដាក់​សារ​ធាតុ​ខុស​ច្បាប់ ។
​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្តី​របស់​អគ្គ​នា​យក​ WADAលោក David Howman​ប្រ​ធាន​​កិច្ច​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ចិ​ន​​លោក Jiang Zhixue​បាន​បញ្ជាក់​ថា​៖«យើង​ឆ្ងល់​​ថា តើ​ ៩៩​ភាគ​រយ​នេះ​បាន​មក​ពី​ណា​ ហើយ​តើ​​គាត់​មាន​ភស្តុ​តាង​អ្វីដើម្បី​បញ្ជាក់​។ យើង​បាន​សុំ​ឱ្យ WADA​ពន្យល់ឱ្យ​បាន​ពិស្តារ​បន្ថែម​ទៀត​។ យើង​ពិត​ជា​រន្ធត់​ខ្លាំង​ណាស់​ចំពោះ​សម្តី​របស់​លោក Howman »។​

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​បាន​រាយ​ការ​ណ៍​ថា​ ការ​ចោទ​ប្រ​កាន់​របស់​លោក​ Howman បាន​​ទាញ​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​រដ្ឋ​បាល​ទូ​ទៅ​ទទួល​បន្ទុក​ផ្នែក​កីឡា​ដែល​​ជា​ស្ថា​ប័ន​កីឡា​កំពូលរបស់​ចិន ។​ យ៉ាង​ណា​​ក៏​ដោយ​ ការ​ចោទ​ប្រ​កាន់​នេះ​ទោះ​ចង់​ឬ​មិន​ចង់​​​បាន​រុញ​ចិន​ឱ្យ​ចូល​ជ្រៅ​ក្នុង​ចំ​ណុច​កណ្តាល​នៃ​​បញ្ហា​សារ​ធាតុ​ញៀន​ដែល​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​ក្នុង​វិ​ស័យ​កីឡា​ក្នុង​ខែ​ថ្មី​ៗ​កន្លង​មក​នេះ ៕