ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនមុខ​សញ្ញា​ចែកចាយ និងជួញដូរ​គ្រឿងញៀ.ន​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កំលាំង​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១ ឧសភា ២០១៨ នៅ​ចំណុច​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​។ ក្នុង​ករណី​ចុះ​បង្ក្រាប​ខាងលើ…

ខេត្តកំពត ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កំលាំង​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១ ឧសភា ២០១៨ នៅ​ចំណុច​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​។

ក្នុង​ករណី​ចុះ​បង្ក្រាប​ខាងលើ ដោយ​មានការ​ចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក មុត ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដែល​ដឹកនាំ​ផ្ទាល់​ពី​លោក​ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​នា​ពេល​នេះ ជាល​ទ្ឋ​ផល​គឺ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​បាន​ម្នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច (​ប្រភេទ​ម៉ា​ទឹកកក​) មាន​ទម្ងន់​០,៥៥​ក្រាម​,
ទូរ​សព្ទ័​ដៃ​ម៉ាក​ណូ​គា​១​គ្រឿង​, ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer ពណ៌​ក្រហម​លា​យស គ្មាន​ស្លាក​លេខ​១ ។

ប​ច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិ​វិ​ធ​៕